ព័ត៍មានទាន់​ហេតុការណ៏
Search

ឈ្នះ​រង្វាន់​ធំ​មិន​ធ្លាប់មាន Huawei P10 និង​ដំណើរ​កម្សាន្ត​ទៅ​ឌួបៃ ពី​កម្មវិធី​ថតរូប Huawei

​ភ្នំពេញ​ ៖ ក្រុមហ៊ុន Huawei ដែល​កំពុង​ឈរ​នៅ​ជួរមុខ លើ​ប្រាក់ចំណេញ​ពី Andriod Smartphone បានប្រកាសប្រធានបទក្តៅ​ប្រចាំ​សប្ដាហ៍​ទី​បី “Portrait” នៃ​កម្មវិធី​ប្រកួត​ថតរូប Hauwei Pro Contest III ដើម្បីទទួល​ស្វាគមន៍​នូវ​វត្តមាន Huawei P10 & P10 Plus និង P10 Lite ក្នុងពេល​ដ៏​ខ្លីខាងមុខនេះ​។

​កម្មវិធី​ប្រកួត​ថតរូប​ខ្នាត​ធំក្នុង​សប្ដាហ៍​ទី​៣ “Portrait” របសHuawei បើកទទួល​រូបថត​ពីថ្ងៃ​នេះ រហូតដល់​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ២០១៧ វេលា​ម៉ោង១២ថ្ងៃត្រង់​។ វិធី​ចុះឈ្មោះ និង​ចូលរួមប្រកួត ទាំង​បេក្ខជន​ចាស់ និង​ទើប​ចូលរួម​ថ្មី ត្រូវអនុវត្ត​ទាំង​២ជំហាន​ខាងក្រោម​ឲ្យ​បាន​ត្រឹមត្រូវ ជំហាន​ទី​១ ៖ បង្ហោះ​រូបថត​ដែល​ដាក់​ប្រកួត (​រូបថត​ថត​ថ្មី និង​ត្រូវ​តាម​ប្រធានបទ​) នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ជា Public និង​ដាក់ Hastag #oo #HUAWEIPseries #HUAWEIPROCONTEST​។​ជំហាន​ទី​២៖ សូម​ចូលទៅ​កាន់​វេបសាយ https://goo.gl/LFYbZr ដើម្បី​បំពេញ​ព័ត៌មាន​ផ្សេងៗ។​

​លោក អែម យុ​ទ្ធូ នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ Huawei ប្រចាំ​ប្រទេស​កម្ពុជា ​បាន​បញ្ជាក់ថា​៖ “​កម្មវិធី​ថតរូប Huawei Pro Contest III មាន​រយៈពេល ១១សប្តាហ៍ ធ្វើឡើង​ជាពិសេស​សម្រាប់​អតិថិជន និង​អ្នកគាំទ្រ ដែល​តែងតែ​ជឿជាក់​ទៅលើ​ស្មា​ត​ហ្វូ​ន​របស់ Huawei គ្រប់ម៉ូដែល។ក្រុមហ៊ុន​តែងតែ​បង្កើត​កម្មវិធី​ប្លែកៗ​ ដើម្បី​ផ្តល់​ការសប្បាយ និង​រង្វាន់​ពិតៗ​ជូន​ដល់​អ្នកប្រើប្រាស់​ជានិច្ច​។

​គួររំលឹកថា សប្ដាហ៍​ទី​១ ប្រធានបទ “៨ មីនា​” មាន​អ្នកចូលរួម​ប្រមាណ​ជាង ៨០នាក់ ហើយ​សម្រាប់ សប្ដាហ៍​ទី​២ គឺ “Wide Aperture” ហើយ​សម្រាប់​សប្ដាហ៍​ទី​៣ ​នេះ ​ត្រូវបាន​រំពឹងទុក​ថា​ នឹងមានអ្នក​ចូលរួម​កាន់តែច្រើន។

​លោក យុ​ទ្ធូ បាន​បន្ថែមទៀតថា​៖ “​ដូចដែល​បាន​សន្យា ឥឡូវ​ក្រុមហ៊ុន​សម្រេច​ផ្តល់​ជា​ដំណើរ​កម្សាន្ត ដ៏​អស្ចារ្យ មិន​ធ្លាប់មាន​ពីមុន​ទៅកាន់​ប្រទេស ឌូ​បៃ និង Huawei P10 សម្រាប់​ជើង​ខ្លាំង​ចុងក្រោយ​។ អតិថិជន​ដែល​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​គ្រប់​ម៉ូ​ដែល គ្រប់​ម៉ាក (​នាម​សញ្ញា​) អាច​ចូលរួម​កម្មវិធី​ថតរូប​ ដើម្បី​ទទួលបាន នូវ​បទពិសោធន៍​ប្លែក ចំណេះដឹង​ក្នុងការ​ថតរូប មិត្តភាព និង​រង្វាន់​ផ្សេងទៀត​ជាច្រើន​សន្ធឹកសន្ធាប់ ។

​រង្វាន់​ជយលាភី​ប្រចាំ​សប្ដាហ៍រួមមាន​៖ ជើង​កាមេរ៉ា​ដ៏​ប្រណិត​ធំ (Huawei Original Big Tripod) មួយ​រង្វាន់​, Huawei Mobile Wi-Fi មួយ​រង្វាន់​ ជាមួយនឹង​អ៊ីនធឺណិត 20GB មាន​ប្រសិទ្ធភាព២ខែ, ​Huawei Original Bluetooth Speaker មួយ​រង្វាន់​, Huawei Original Power Bank (10,000 mAh) មួយ​រង្វាន់ និង​សំបុត្រ​កុន 3D ពី AEON Major Cineplex Ceimex ប្រាំមួយ​រង្វាន់ ទៀតផង​ ដែលសរុប ១០រង្វាន់​រៀងរាល់​សប្ដាហ៍ ។​

​បច្ចុប្បន្ននេះ ម៉ូដែល​ថ្មីៗដែល​កំពុង​លក់ដាច់ និង​ពេញនិយម​ក្នុង​ទីផ្សារ​របស់​ស្មា​ត​ហ្វូ​ន Huawei រួមមាន P9, P9PLUS, Mate 9, P9Lite, GR5 2017 (Standard Version), GR5 2017 (Premium Version) ជាមួយ​កម្មវិធី “​ហួ​វៃ ស​ង្ក្រា​នប្រម៉ូសិន​” មហា​ថែម ថែម​អ​ស្ទះ ថែម​ៗ​ពី​ហួ​វៃ Free Free ពី​Huawei ដើម្បី​អបអរសាទរ ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ដែល​នឹង​ខិតជិត​មកដល់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114