ព័ត៍មានទាន់​ហេតុការណ៏
Search

ភាព​ស្រេកឃ្លាន​សម្លាប់​មនុស្ស​យ៉ាងតិច​២៦​នាក់ នៅ​តំបន់ Jubbaland សូ​ម៉ាលី​

​យ៉ាងហោច​ក៏មាន​មនុស្ស​២៦​នាក់ បាន​ស្លាប់​ដោយ​សារភាព​ស្រេកឃ្លាន​នៅ​តំបន់​ពាក់កណ្តាល​ស្វយ័ត Jubbaland ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​សូ​ម៉ាលី ក្នុង​រយៈពេល​តែត្រឹម​១​ថ្ងៃ​កន្លះ​តែប៉ុណ្ណោះ​។ នេះ​ជាការ​លើកយក​មក​និយាយ​ដោយ​ស្ថានីយ​វិទ្យុ​សហព័ន្ធ តាម​វែបសាយ​របស់ខ្លួន​។​

​សូ​ម៉ាលី​ក៏ដូចជា​បណ្តា​ប្រទេស​ផ្សេង​ផង​ទៀត ដែរ នៅក្នុង​តំបន់​កំពុងតែជួបប្រទះ​នឹង​ភាពរាំងស្ងួត​ដែល​បានសម្លាប់​ទាំង​សត្វពាហនៈ ដំណាំ​ដាំ​ដុះ ព្រមទាំង​បណ្តាល​ឲ្យ​មនុស្ស​៦,២​លាន​នាក់ គឺ​ប្រមាណ​ពាក់កណ្តាល​នៃ​ពលរដ្ឋ​របស់ខ្លួន​ត្រូវការ​ជំនួយ​ស្បៀងអាហារ​ជា​ចាំបាច់​។​
​ ​
អ្នកស្រុក​និយាយថា ភាគច្រើនបំផុត​នៃ​ទីក្រុង​ទាំងឡាយ​ដែល​រង​ការប៉ះពាល់​ដោយសារ​ទុរ្ភិក្ស នោះ ស្ថិតនៅក្រោម​ការគ្រប់គ្រង​កាន់កាប់​ដោយ​ក្រុម​សកម្មប្រយុទ្ធ Shabaab ដែ​លបើក​យុទ្ធនាការ​ប្រកបដោយ​អំពើហិង្សា​ដើម្បី​ផ្តួលរំលំ រដ្ឋាភិបាល​សហព័ន្ធ ដែលមាន​ប្រទេស​លោកខាងលិច​នៅ​ពី​ក្រោយខ្នង​នៅ​ក្រុង Mogadishu នោះ។

​អ្នកស្រុក​ដែល​រស់នៅក្នុង​ក្រុង​ផ្គត់ផ្គង់​ស្បៀងអាហារ​ដល់​ក្រុមគ្រួសារ​របស់ខ្លួន​មាន​នំ​បុ័​ង និង​ទឹក ប៉ុន្តែ​គេ​និយាយថា ជំនួយ​ស្បៀង​ពី​ទីភ្នាក់ងារ​ជំនួយ​ជា​ភាពចាំបាច់​បន្ទាន់​បំផុត​។​

​ប្រទេស​អ្នកមាន​គួរតែ​ធ្វើ​អ្វី ឲ្យ​បាន​ច្រើន​លើសពីនេះ ដើម្បី​បញ្ឈប់​ប្រទេស​សូ​ម៉ាលី កុំ​ឲ្យ​លិចលង់​នៅក្នុង​ទុរ្ភិក្ស​។ នេះ​ជាការ​លើកឡើង​ពី​ប្រមុខ​សហប្រជាជាតិ នៅក្នុង​ខែ​នេះ ដោយបាន​ទាំង​ព្រមាន​ពី​ភេរវកម្ម​ដែល​កើនឡើង​ហើយ​គ្មាន​ការ​ផ្តល់ជំនួយ​។ ប្រទេស​នេះ​កំពុងតែ​ស្វែងរក​ទឹកប្រាក់​ដល់​ទៅ​៨២៥​លាន​ដុល្លារ សម្រាប់​ជំនួយ​តែ​ម្យ៉ាង​ប៉ុណ្ណោះ៕

Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684