Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ អប់រំណែនាំសិស្សានុសិស្ស ត្រូវចេះអត់ធ្មត់ ព្យាយាម ទើបសម្រេចបំណងប្រាថ្នា ទៅថ្ងៃអនាគត

បានផុស

នៅ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ណែនាំ​ដល់​សិស្សានុសិស្ស ត្រូវ​មាន​ការ​តស៊ូ អត់​ធ្មត់ អំណត់​ព្យាយាម ទើប​អាច​ឈាន​ទៅ​សម្រេច​នូវ​បំណង​ប្រាថ្នា ក៏ដូចជា​ទទួល​បាន​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ប្រកួត​សិស្ស​ឆ្នើម​ទូទាំង​ប្រទេស​លើក​ទី ២ និង​ការ​សិក្សា​ដោយ​ការ​បង្កើត​គម្រោង​វត្ថុ​គំរូ «បំណង​ប្រាថ្នា​» កាលពី​ព្រឹក​ថ្ងៃ​ទី ២៥ សីហា នៅ​សាល​ប្រជុំ CKCC លោក​បណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ថា «សូម​ប្អូនៗ ចាំ​ថា បំណង​ប្រាថ្នា​កើត​ចេញពី​ការ​អំណត់​ព្យាយាម​ជាមួយ​នឹង​ការ​លំបាក ព្រោះថា​ប្អូនៗ មិន​អាច​ទប់ស្កាត់​ការ​លំបាក​មិន​ឲ្យ​កើតឡើង​បាន​ទេ តែ​ប្អូនៗ អាច​ពង្រឹង​សមត្ថភាព​ខ្លួនឯង ដើម្បី​ទប់ទល់​ជាមួយ​ការ​លំបាក​បាន​»។

លោក​បណ្ឌិត បាន​បន្ត​ថា មនុស្ស​ជោគជ័យ ត្រូវ​ចេះ​បង្កើត​ឱកាស ហើយ​ឱកាស​នោះ​កើត​ចេញពី​ការ​សហការ ការ​តាំង​ចិត្ត​ធ្វើ​អ្វីមួយ​ឲ្យ​ពិតប្រាកដ បង្កើត​គម្រោង​ដោយ​ត្រិះរិះ​ពិចារណា និង​ដោះស្រាយ​បញ្ហា តស៊ូ អំណត់ និង​កុំ​បាក់​ទឹកចិត្ត បើ​បរាជ័យ​ត្រូវ​បន្ត​ខិតខំ​បន្ត​ទៀត ពោល​មិន​ត្រូវ​ឈរ​រិះគន់​បញ្ហា ត្រូវ​បង្កើត​ពេលវេលា​សម្រាប់​ដោះស្រាយ​បញ្ហា នោះ​ហើយ​ដែល​ជា​កត្តា​នាំ​ឲ្យ​យើង​ទៅ​រក​ភាព​ជោគជ័យ។

លោក​បណ្ឌិត បាន​លើក​ឧទាហរណ៍​មក​បញ្ជាក់​បន្ថែម​ថា «បើ​ប្អូន​ស្រលាញ់​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ត្រូវ​ដាក់​ទិសដៅ​ឲ្យ​ច្បាស់លាស់ ហើយ​ពេល​សិក្សា ត្រូវ​មាន​ចំណង់ និង​ស្រេកឃ្លាន​មុខវិជ្ជា​ទាំងនោះ ដើម្បី​ទទួល​បាន​ចំណេះដឹង​សម្រាប់​ខ្លួនឯង មិនមែន​រៀន​តែ​ដើម្បី​ឲ្យ​ទទួល​បានតែ​សញ្ញាបត្រ​នោះ​ទេ»។

លោក​បណ្ឌិត បាន​បន្ថែម​ថា ការ​សិក្សា​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា មិនមែន​ជា​ការ​ងាយស្រួល​នោះ​ទេ តែងតែ​មាន​ឧបសគ្គ និង​ការ​ប្រឈម​ច្រើន មាន​ការ​បរាជ័យ​ច្រើន ពិសេស​បាក់​ទឹកចិត្ត​ច្រើន ដែល​នឹង​ងាយ​ធ្វើ​ឲ្យ​ប្អូនៗ បោះបង់​បំណង​ប្រាថ្នា​ចោល។ ដូចនេះ​មាន​តែ​ការ​អត់ធ្មត់ តស៊ូ ព្យាយាម និង​ជម្នះ​ការ​លំបាក​គ្រប់យ៉ាង​ទេ ទើប​អាច​ធ្វើ​ឲ្យ​ប្អូនៗ សម្រេច​បំណង​ប្រាថ្នា និង​ជោគជ័យ ទៅ​ថ្ងៃ​អនាគត។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រកួត​សិស្ស​ឆ្នើម​ទូទាំង​ប្រទេស​លើក​ទី ២ ការ​សិក្សា​ដោយ​ការ​បង្កើត​គម្រោង​បំណង​ប្រាថ្នា គឺជា​ការ​ប្រកួត​ស្នាដៃ​បង្កើត​គម្រោង​តាមរយៈ​ការ​ផលិត​ជា​គំរូ​សម្រាប់​សិស្សានុសិស្ស​ថ្នាក់​ទី ៧ ដល់​ទី ១២ មកពី​គ្រឹះស្ថានសិក្សា​សាធារណៈ​ឯកជន​ទូទាំង​ប្រទេស ក្នុង​គោល​បំណង​លើកកម្ពស់​ការ​អប់រំ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា និង​ប្រមូលផ្ដុំ​សិស្ស​ដែល​មាន​សក្ដានុពល​ក្នុង​គំនិត​ច្នៃប្រឌិត និង​នវានុវត្តន៍ ដោយ​ផ្សារភ្ជាប់​ជាមួយ​បរិបទ នៃ​ការ​អប់រំ​ឌីជីថល។ ការ​បង្កើត​គម្រោង​ក្នុង​ព្រឹត្តិការណ៍​បំណង​ប្រាថ្នា គឺ​ផ្ដល់​លើ​វត្ថុ​គំរូ​ដែល​អាច​កែសម្រួល ឬ ដោះស្រាយ​បញ្ហា​នេះ​កំពុង​ជួបប្រទះ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម