Connect with us

សន្តិសុខសង្គម

បុរសម្នាក់បានសម្លាប់នារីជាសង្សាររបស់ខ្លួនរួចចងកសម្លាប់ខ្លួនឯងតាមក្រោយ

បានផុស

នៅ

 ភ្នំពេញ ៖  បុរសម្នាក់បានដាច់ចិត្តសម្លាប់នារីដែលជាសង្សាររបស់ខ្លួនដោយយកអាវ ខ្ទប់ច្រមុះបណ្តាលឱ្យស្លាប់​នៅលើឥដ្ឋការ៉ូ  រួចបានយកខ្សែមកចងកសម្លាប់ខ្លួនឯងតាមក្រោយ នៅនឹងធ្នឹមបន្ទប់ទឹកស្លាប់ទាំង២នាក់​រហូតធុំក្លិនស្អុយផ្អើលដល់អ្នកភូមិ កាលពីវេលាម៉ោង០៩ និង០០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានបានឱ្យដឹងថា  សពជនរងគ្រោះទី១ មានឈ្មោះ ស្រី ពៅ ភេទស្រី អាយុ១៨ឆ្នាំ  ជាបុគ្គលិកធ្វើការនៅ KTV មួយកន្លែង  និងសពជនរងគ្រោះទី២មានឈ្មោះ  ដារ៉ូ ភេទប្រុស  អាយុ២៤ឆ្នាំ  ធ្វើការនៅ KTVជាមួយ​នឹងនារីជាសង្សារ។

បើតាមប្រភពពីស្ត្រីម្នាក់ដែលជាសាច់ញាតិរបស់នារីរងគ្រោះបានប្រាប់ឱ្យដឹងថា  នារីរងគ្រោះខាងលើបាន​សុំមកលេងផ្ទះអ្នកស្គាល់គ្នាកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ លុះបានពីរថ្ងៃបាត់ដំណឹងមិន​ឃើញក្មួយ​របស់ខ្លួនត្រលប់មកផ្ទះវិញ ក៏បានទៅទំនាក់ទំនងជាមួយមេការខារ៉ាអូខេដែលនារីរងគ្រោះធ្វើការ និងបាននាំសាច់​ញាតិមករកមើលនៅផ្ទះជួលបុរសដែលជាសង្សាររបស់នារីរងគ្រោះ។

ប្រភពដដែលបន្តថា ពេលដែលនាំគ្នាឡើងទៅគោះទ្វារបន្ទប់តែគ្មានអ្នកឆ្លើយដោយជាប់​គន្លឹះពីខាងក្នុងក៏បានដាក់​ជណ្តើរឡើង​អើតមើលតាមប្រហោងឥដ្ឋខ្យល់ស្រាប់តែឃើញបុរសនារីដែលជាគូសង្សារបានស្លាប់ទាំង២នាក់។ ពេលដឹងថាមានមនុស្សស្លាប់ក្នុងបន្ទប់ជួលបែបនេះ  ក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងរាយការណ៍ជូន​សមត្ថកិច្ចឱ្យចុះមកទីតាំងកើតហេតុ។

ជាមួយគ្នានោះ  លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ  បានប្រាប់ឱ្យដឹងថា ករណីខាង​លើនេះ​ជាករណីឃាតកម្ម  ដោយបុរសជាសង្សារបានយកអាវមកខ្ទប់ច្រមុះនារីរង​គ្រោះបណ្តាលឱ្យថប់ដង្ហើម​រហូតដល់​ស្លាប់ រួចបានយកខ្សែទៅចងកសម្លាប់ខ្លួនឯងតាមក្រោយនៅមាត់ទ្វារបន្ទប់ទឹក ដោយនៅលើសព​មានស្នាម​ប្រតាយ​ប្រតប់​គ្នាបានបន្សល់ស្នាមម្រាមដៃនារីរងគ្រោះទៅលើសពបុរសដែលជាសង្សាររបស់ខ្លួន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញផ្នែកកុសល្យវិច័យបានចុះមកពិនិត្យសពគូសង្សារទាំង២នាក់ខាងលើ និងបានធ្វើកំណត់ហេតុប្រគល់សព  ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ  ៖  សុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម