ព័ត៍មានទាន់​ហេតុការណ៏
Search

អង្គការ UNESCO រៃអង្គាស​បាន​៧៥,៥​លាន​ដុល្លារ ដើម្បី​ការពារ​បេតិកភណ្ឌ​ពី​សង្គ្រាម​និង​ភេរវកម្ម

មាន​ចំនួន​៧​ប្រទេស ព្រមទាំង​អ្នកធ្វើ​អំណោយ​ជនជាតិ​អា​មេ​រិ​កាំ​ង​ម្នាក់​ផង កាលពី​ថ្ងៃ​ចន្ទ នេះ បាន​សន្យា​ផ្តល់​ថវិកា​ដល់​ទៅ​៧៥,៥​លាន​ដុល្លារ​ដល់​មូលនិធិ​របស់​អង្គការ UNESCO ក្នុង​គោលដៅ ការពារ​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​នៃ​ពិភពលោក​ប្រឆាំងនឹង​សង្គ្រាម​និង​អំពើ​ភេរវកម្ម​។

​ប្រធានាធិបតី​បារាំង​លោក Francois Hollande បានរៀបចំ​ឲ្យ​មានការ​ជួបប្រជុំ​នៅ​សារមន្ទីរ Louvre museum នៅ​ក្រុង​ប៉ា​រី​ស នូវ​អ្នក​ឧបត្ថម្ភ​ដល់​វិស័យ​សិល្បៈ​ដ៏​មាន​ឥទ្ធិពល​ព្រមទាំង​ថ្នាក់ដឹកនាំ​ពិភពលោក ទៅតាម​គំនិត​ផ្តួចផ្តើម របស់​ស្ថាប័ន​វប្បធម៌ នៃ​សហប្រជាជាតិ ប្រទេស​អា​រ៉ាប់​រួម អេ​មៀ​រ៉ា​ត់ និង​ប្រទេស​បារាំង​ផង​។

ថ្លែង​នៅ​ទីលាន Khorsabad នៃ​សារមន្ទីរ Louvre លោក Hollande បាន​មានប្រសាសន៍ថា ប្រទេស​នោះ​ស្ថិតនៅ​ជា​អាទិភាព​មួយ​នៅក្នុង​ការប្រយុទ្ធ​តស៊ូ​ជាស​កល​ប្រឆាំងនឹង​ការបំផ្លិចបំផ្លាញ​ផ្នែក​វប្បធម៌។

​តំបន់​នោះ គឺជា​ទីកន្លែង​ដែល​ផ្សារភ្ជាប់​ទៅ​នឹង​អារ្យធម៌​អស់កាល​រាប់ពាន់​ឆ្នាំ កន្លងមកហើយ ដែល​យើង​មិនអាច​បោះបង់​ឲ្យ​ធ្លាក់​ទៅក្នុង​អំពើ​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម​នៃ​ភេរវកម្ម​បានឡើយ​។​

​ ​មូលនិធិ​ត្រូវបាន​យកទៅ​ប្រើប្រាស់ ដើម្បី​បង្ការ​ការពារ​ការបំផ្លិច​បំផ្លាញ​នូវ​ទីកន្លែង​ប្រវត្តិសាស្ត្រ​ក្នុង​តំបន់​ដែល​កើតមាន​ជម្លោះ ធ្វើការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ជួញដូរ​វត្ថុ​សិល្បៈ​វប្បធម៌​ដោយ​ខុសច្បាប់ នឹង​ជួយ​ធ្វើការ​ជួសជុល​កែលម្អ​ឡើងវិញ។

​ប្រទេស​បារាំង​សន្យា​ផ្តល់នូវ​៣០​លាន ដុល្លារ ដល់​មូលនិធិ ហើយ​បន្ទាប់មក​គឺ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ២០​លាន​ដុល្លារ និង​សហ​រៀបចំ​ជំនួប​ប្រមូលផ្តុំ​នោះ គឺ​អា​រ៉ា​​ប់​រួម​អេ​មៀ​រ៉ាត​១៥​លាន​ដុល្លារ គុយ​វ៉ែត លុច​ហ្សំ​បួរ និង​ម៉ា​រ៉ុ​កបាន​សន្យា​ផ្តល់​៥​លាន​ដុល្លារ ៣​លាន​ដុល្លារ​និង​១,៥​លាន​ដុល្លារ​ជា​លំដាប់លំដោយ​។ ក៏​នៅមាន​ការផ្តល់​ជា​មូលនិធិ​បន្តបន្ទាប់​ទៀត គឺ អ៊ី​តា​លី អាល្លឺម៉ង់ ចិន កូរ៉េខាងត្បូង និង​ម៉ិច​ស៊ី​កូ​។​

សរុប​មាន​ទាំងអស់​៤០​ប្រទេស បាន​សន្យា​ការគាំទ្រ​របស់ខ្លួន​សម្រាប់​ការផ្តួចផ្តើម​នៅក្នុង​អង្គសន្និបាត​នៅ​ក្រុង Abu Dhabi កាលពី​ខែធ្នូ​កន្លងទៅ​៕
AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114