ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Comey ៖ FBI កំពុង​ស៊ើបអង្កេត​អំពី​ទំនាក់ទំនង​រវាង​លោក Trump ជាមួយ​រុស្ស៊ី​ និង​ការ​លួច​ស្តាប់​ខ្សែអាត់​សំឡេង​

លោកនាយក James Comey បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា FBI កំពុងធ្វើការ​ស៊ើបអង្កេត​ថា​តើ​សហការី​របស់លោក Donald Trump បាន​សម្រប​សម្រួល​ជាមួយនឹង​មន្ត្រី​រុស្ស៊ី​ដែរ​ឬក៏​អត់​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​។ លោក​បាន​និយាយ​បែបនេះ​ដោយ​ខុសពី​ការបញ្ជាក់​ជា​សាធារណៈ​នៃ​ការស៊ើបអង្កេត​មួយ​ដែល​លោក​ប្រធានាធិបតី​បាន​បដិសេធ​ទទួលស្គាល់ ច្រានចោល​ដំណឹង​នេះ​ថា​ជា​រឿង​ក្លែងក្លាយ​ និង​ស្តីបន្ទោស​ទៅលើ​គណបក្ស​ប្រជាធិបតេយ្យ​។​

នៅក្នុង​សម័យប្រជុំ​រយៈ​ពេល​ប្រាំ​ម៉ោង នាយក FBI រូបនេះ​ក៏បាន​ច្រានចោល​ការអះអាង​របស់​លោក Trump ផងដែរ​ដែរ​ថា អ្នក​កាន់តំណែង​មុន​របស់គាត់​បាន​លួច​ស្តាប់​ខ្សែអាត់​សំឡេង​។​
​ការបង្ហាញ​នៃ​ការស៊ើបអង្កេត​អំពី​ការឃុបឃិត​ជាមួយ​រុស្ស៊ី​ និង​ការបញ្ជាក់​ជា​សាធារណៈ​លើកដំបូង​នៃ​ការស៊ើបអង្កេត​កាន់តែ​ទូលំទូលាយ​ ដែល​បានចាប់ផ្ដើម​នៅ​រដូវក្តៅ​មុន​គឺ​បាន​កើតឡើង​នៅក្នុង​សវនាការ​គួរ​ឲ្យ​កត់សម្គាល់​មួយ​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Comey បាន​បដិសេធ​ផ្តល់​សេចក្តី​លម្អិត​អំពី​វិសាលភាព គោលដៅ​ឬ​ការកំណត់​ពេលវេលា​សម្រាប់​ការស៊ើបអង្កេត​របស់ FBI ។ នាយក​រូបនេះ​នឹងមិន​និយាយ​ទេ​ថា​តើ​ការស៊ើបអង្កេត​នេះ​បាន​ប្រែ​ទៅជា​ភស្តុតាង​ដែលថា​សហការី​របស់លោក Trump អាចមាន​កលល្បិច​ជាមួយ​រុស្ស៊ី​ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដែរ​ឬក៏​អត់​។​

ប្រធាន FBI រូបនេះ​បាន​ប្តេជ្ញា​ថា “​ខ្ញុំ​អាច​សន្យា​នឹង​អ្នក​ថា យើង​នឹង​អនុវត្តតាម​ការពិត​”​។​
​គួរបញ្ជាក់​ជាថ្មី​ថា កាលពី​ថ្ងៃទី​៤​ ខែមីនា លោក Trump បាន​សរសេរ​ក្នុង Tweet ថា លោក Obama បាន​លួច​ស្តាប់​ទូរស័ព្ទ​របស់លោក​ ដែល​នេះ​ជាការ​ចោទប្រកាន់​មួយ​បង្ក​ឲ្យ​មានការ​ជជែក​វែកញែក​យ៉ាង​ក្តៅគគុក​នៅក្នុង​រដ្ឋធានី​របស់​សហរដ្ឋអាមេរិក​។​

សហគមន៍​ស៊ើបការណ៍​សម្ងាត់​របស់​អា​មេ​រិ​កបាន​ស្តីបន្ទោស​ជា​សាធារណៈ​ដល់​ប្រទេស​រុស្ស៊ី​សម្រាប់​ការ Hack គណៈកម្មាធិការ​ថ្នាក់ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំមុន ​និង​បាន​លើកឡើងថា ការវាយប្រហារ​នេះ​គឺមាន​គោលបំណង​ជំរុញ​ឲ្យ​លោក Trump ទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​៕ AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684