ព័ត៍មានទាន់​ហេតុការណ៏
Search

តម្លៃ​ប្រេង​ធ្លាក់ចុះ​ ដោយ​សារការកើនឡើង​ នូវ​ការ​ខួង​ប្រេង​របស់​អា​មេរិ​ក​

​តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​កាលពី​ថ្ងៃ​ចន្ទ​ ទី​២០ ខែមីនា ដោយសារ​ការកើនឡើង​នូវ​សកម្មភាព​ខួង​ប្រេង​របស់​អា​មេរិ​ក និង​ការផ្គត់ផ្គង់​នឹង​ពី​បណ្តា​ប្រទេស​នៅក្នុង​អង្គការ OPEC បើទោះបី​មានការ​ពពាយនាយ​ឲ្យ​កាត់បន្ថយ​ការផលិត ​ដែលមាន​សម្ពាធ​រីក​ធំ​រួចហើយនោះ​ក៏ដោយ​។​

​តម្លៃ​របស់​ប្រេង​ឆៅ​គំរូ Brent Jutures បាន​ធ្លាក់ចុះ​២៩​សេន ឬក៏​០,៥៦​ភាគរយ​នៅក្រោម​ការដោះស្រាយ​របស់​ពួកគេ​នៅវេលា​ម៉ោង​២​និង​២៣​នាទី​ម៉ោង​សកល​ក្នុងតម្លៃ​៥១,៤៧​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។ ប្រេង​នៅ​អា​មេ​រិ​ក West Texas Intermediate (WTI) Futures បាន​ធ្លាក់ចុះ​៣៨​សេន ឬក៏​០,៧៨​ភាគរយ ​ក្នុងតម្លៃ​ ៤៨,៤០​ដុល្លារ​ ក្នុង​មួយ​បារ៉ែល​។ ឈ្មួញ​បាន​និយាយថា តម្លៃ​ប្រេង​បាន​ស្ថិតនៅក្រោម​សម្ពាធ​ពី​ការកើនឡើង​នូវ​ការ​ខួង​ប្រេង​របស់​អា​មេ​រិ​ក និង​ការផ្គត់ផ្គង់​ខ្ពស់​ដែល​កំពុងតែ​ប្រព្រឹត្ត​ទៅដោយ​អង្គការ​ប្រទេស​អ្នាំ​នាំ​ប្រេង​ចេញ (OPEC) បើទោះបីជា​ការសន្យា​រប​ស់​ខ្លួន​ដើម្បី​កាត់បន្ថយ​ទិន្នផល​ចំនួន​ជិត​១,៨​លាន​បារ៉ែល​ក្នុង​ម​យ​យ​ថ្ងៃ​ជាមួយ​ប្រទេស​អ្នក​ផលិត​មួយចំនួន​ផ្សេងទៀត​ដូចជា​ប្រទេស​រុ​ស្ស៊ីជាដើម​ដ៏​ដោយ​។ កម្រៃជើងសា​ទីផ្សារ Futures CMC-Markets បាន​និយាយ​នៅក្នុង​កំណត់​ស​ម្ពា​ល់​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា វា​មាន​លក្ខណៈ​ល្អ និង​មាន​សន្ទុះ​ខ្លាំង​ឆ្ពោះទៅរក​ចំណុចខ្សោយ​។​
​ ​
អ្នក​ខួង​ប្រេង​អា​មេ​រិ​ក បាន​បន្ថែម​កន្លែង​ខួង​ប្រេង​ចំនួន​១៤​កន្លែង​ នៅក្នុង​សប្តាហ៍​ទៅដល់​ថ្ងៃទី​១៧ ខែមីនា នាំយក​ការរាប់​សរុប​ឡើងដល់​ចំនួន​៦៣១​កន្លែង​ជា​ចំនួន​ច្រើន​បំផុត​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៥​នោះមក​។ នេះ​បើតាម​ក្រុមហ៊ុន​សេវា​ថាមពល Baker Hug Res Inc បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ពន្យារពេល​ការទទួលបាន​មកវិញ ដែល​គេ​រំពឹងថា នឹង​ជំរុញ​ការផលិត​ប្រេង​ស្រទាប់​ថ្ម​ក្នុង​ចំនួន​ច្រើន​បំផុត​នៅក្នុង​រយៈពេល​៦​ខែ​នៅក្នុង​ខែមេសា​។ ជា​លទ្ធផល​ទិន្នផល​ប្រេង​អា​មេ​រិ​កបាន​កើនឡើង​ដល់​ជាង​៩,១​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​ពីក្រោម​៨,៥​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​នៅក្នុង​ខែមិថុនា​ឆ្នាំកន្លងមក​។​។​

​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ការផ្គត់ផ្គង់​លើស​តម្រូវ​ការដែល​កំពុង​កែ​ប្រព្រឹត្តទៅ​នៅក្នុង​ទីផ្សារ​នោះ ឈ្មួញ​ប្រេង​ហិរញ្ញវត្ថុ​បាន​កាត់បន្ថយ​បណ្តាញ​ប្រេង​ឆៅ​អាមេ​រិ​ក Futures ដ៏​វែង​របស់​ពួកគេ និង​ជ្រើសរើស​ជំហរ​ទាំងឡាយ​នៅក្នុង​សប្តាហ៍​ទៅដល់​ថ្ងៃទី​១៤ ខែមីនា ជាការ​កាត់បន្ថយ​ជាប់​គ្នា​លើក​ទី​៣​។ គណៈកម្មការ​ពាណិជ្ជក​ម្ម Commodity Futures (CFTC) បាន​និយាយ​ដូច្នេះ​កាលពី​ថ្ងៃ​សុក្រ​។​

​ដោយ​ធ្វើ​បំពាន​ការកើនឡើង​នូវ​មនោសញ្ចេតនា​ដែលថា ផ្សារ​ប្រេង​នៅតែ​ផ្គត់ផ្គង់​លើស​តម្រូវការ​នោះ អ្នកវិភាគ​មួយចំនួន​បាន​និយាយថា ទីផ្សារ​ទាំងឡាយ​នឹង​រឹតបន្តឹង​នៅក្នុងពេល​ឆាប់ៗ​នេះ និង​បាន​ជជែក​លើក​ហេតុផល​ថា ការកាត់បន្ថយ​ដែល​ដឹកនាំ​ដោយ​អង្គការ OPEC នឹង​គ្រាន់តែ​ចាប់ផ្តើម​ដើម្បី​អនុវត្ត​ចាប់ពី​ខែ​មេ​សា ​តទៅ​នៅពេលដែល​តម្រូវការ​កើនឡើង ដោយសារ​រោងចក្រ​ចំរាញ់​ប្រេង​វិលត្រឡប់​ពី​ការថែទាំង​នៅក្នុងពេល​ដាច់​ភ្លើង​នៅពេល​បច្ចុប្បន្ននេះ​៕
Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684