ព័ត៍មានទាន់​ហេតុការណ៏
Search

ភាពផ្ទុយ​គ្នា​រវាង​លោក Duterte និង​លោកស្រី Suu Kyi នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​

បញ្ហានយោបាយ​ក្នុង​តំបន់​គឺជា​រឿង​ដ៏​គួរ​ឲ្យ​កត់សម្គាល់​រវាង​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte និង​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​លោកស្រី Aung San Suu Kyi ខណៈ​អ្នក​ទាំង​ពីរបាន​ជួបគ្នា​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​រដ្ឋធានី Naypyitaw នៃ​ប្រទេស មី​យ៉ាន់​ម៉ា​។​

បន្ទាប់ពី​ការមកដល់​របស់លោក​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃអាទិត្យ លោក Duterte បាន​ច្រានចោល​ការរិះគន់​របស់​អឺរ៉ុប​លើ​សង្គ្រាម​គ្រឿងញៀន​សម្លាប់​មនុស្ស​រប​ស់​គាត់​ជាមួយនឹង​ការប្រើ​ពាក្យ​ប្រមាថ​ដោយ​និយាយថា “​មនុស្ស​កាន់តែច្រើន​នឹងត្រូវ​ស្លាប់​”​។​

គោលបំណង​ដ៏​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក Duterte ទៅ​ប្រទេស​មី​យ៉ាន់​ម៉ា​គឺ​ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈ​ចំពោះ​សមាជិក​ចំនួន​ប្រាំបួន​ទៀត​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឬ​អាស៊ាន​ដែល​ប្រទេស​ហ្វីលីពីន​ត្រូវ​ដឹកនាំ​នៅ​ឆ្នាំនេះ​។​

លោកស្រី Aung San Suu Kyi លោកស្រី​ជា​កូនស្រី​របស់​បិតា​ស្ថាបនិក​មី​យ៉ាន់​ម៉ា​គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ Aung San ។ មនុស្ស​ជាច្រើន​អាច​និយាយបានថា លក្ខណៈ​របស់លោក​ស្រី​គឺ​បែប​អភិជន​។ អ្នក​នៅ​ជុំវិញ​ពិភពលោក បាន​សរសើរ​លោកស្រី​ថា​ជា​តំណាង​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​។​

រឿងរ៉ាវ​ដែល​កើតឡើង​: លោកស្រី Suu Kyi បាន​ចំណាយពេល​ភាគច្រើន​នៃ​ជីវិត​របស់​លោកស្រី​នៅក្រៅ​ប្រទេស​ជា​អ្នកសិក្សា​រហូតដល់​លោកស្រី​បាន​វិល​មក​ប្រទេស​មី​យ៉ាន់​ម៉ា​ក្នុងអំឡុងពេល​ការបះបោរ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ឆ្នាំ​១៩៨៨​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់​យោធា​។

នៅពេលដែល​លោកស្រី​បាន​បង្កើន​ការគាំទ្រ​ដល់​ការបះបោរ លោកស្រី​ត្រូវ​ឃុំខ្លួន​ក្នុងផ្ទះ​អស់​រយៈពេល​១៥​ឆ្នាំ ឈ្នះ​ពានរង្វាន់​ណូបែល​សន្តិភាព​និង​បាន​ដឹកនាំ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​ឡើងកាន់​អំណាច​នៅក្នុង​ឆ្នាំ​២០១៥​។​

បញ្ហា​ប្រឈម​: បញ្ហា​ធំ​បំផុត​របស់​លោកស្រី Suu Kyi គឺ​ប្រហែលជា​ការជួបជុំ​អ្នកគាំទ្រ​របស់លោក​ស្រី​នៅក្នុង​ប្រទេស​និង​នៅ​បរទេស​។ សេដ្ឋកិច្ច​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បន្ទាប់ពី​រយៈពេល​ជាង​ប្រាំ​ទសវត្សរ៍​នៃ​ការគ្រប់គ្រង​របស់​យោធា​។ ការរីក​រាលដាល​នៃ​ការរើសអើង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​របស់​ប្រទេស​នេះ​បាន​នាំ​ឲ្យ​មាន​អំពើហិង្សា​សហគមន៍​សម្លាប់​មនុស្ស​ដែល​បង្ក​ជាការ​គំរាមកំហែង​ផ្នែក​នយោបាយ​។​
​លោក RODRIGO DUTERTE លោក​បានប្រែក្លាយ​ទីក្រុង Davao នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​ទៅជា​ទីតាំង​ដែលមាន​ភាពស្ងប់ស្ងាត់​។ គាត់​បាន​ពង្រីក​ការបង្ក្រាប​ប្រឆាំង​គ្រឿងញៀន​ដ៏​សាហាវឃោរឃៅ​របស់គាត់​នៅពេលដែល​គាត់​បាន​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​កាលពី​ខែមិថុនា​ឆ្នាំមុន​។ អ្នកគាំទ្រ​បាន​លើកទឹកចិត្ត​ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​បានចាត់ទុក​គាត់​ថា​ជា​អន្ដរាយ​សិទ្ធិមនុស្ស​។​

រឿងរ៉ាវ​ដែល​កើតឡើង​: លោក​គឺជា​មនុស្ស​ម្នាក់​ដែល​ស្អប់​អ្នកធ្វើ​ខុសច្បាប់​ជាពិសេស​អ្នកជួញដូរ​គ្រឿងញៀន​និង​អ្នកញៀន​ថ្នាំ​។ ពួកគេ​រាប់រយ​នាក់​ត្រូវស្លាប់​នៅ​ទីក្រុង Davao ។ ពាក្យសំដី​អុជអាល​របស់គាត់​តែងតែ​ត្រូវបាន​ជំរុញ​ដោយ​អ្នកគាំទ្រ​ប៉ុន្តែ​រង​ការរិះគន់​ពី​ព្រះវិហារ​កាតូលិក​។​

បញ្ហា​ប្រឈម​: គាត់​បាន​ប្រឈមមុខ​នឹង​បញ្ហា​ចាក់​ស្រែះ​យ៉ាងជ្រៅ​ដូច​ទៅនឹង​អ្នក​កាន់តំណែង​មុន​របស់គាត់​ដែរ​ដូចជា​ការលុបបំបាត់​ភាពក្រីក្រ​ដែល​ធ្វើទុក្ខ​ដល់​មួយ​ភាគ​បួន​នៃ​ប្រជាជន​ហ្វីលីពីន​ជាង​១០០​លាន​នាក់ ការបះបោរ​មូស្លីម​ជាច្រើន​ទសវត្ស​និង​ពួក​លទ្ធិ​ម៉ាក្ស​។ ទំនាក់ទំនង​ជាមួយ​ស​ហ​រដ្ឋ​អាមេរិក​និង​សមុទ្រ​ចិន​ខាងត្បូង​ក៏​ជា​បញ្ហា​ផងដែរ​៕ AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684