Connect with us

ព័ត៌មានអន្ដរជាតិ

បុរសម្នាក់ អាចឡើងកាន់តំណែងជាមេទាហានស៊ីឈ្នួលរុស្ស៊ី ជំនួសលោក Prigozhin 

បានផុស

នៅ

ប្រមុខចារកម្មរុស្ស៊ី (GRU) ឈ្មោះ Andrey Averyanov ត្រូវបានគេសន្មត់ថា នឹងឡើងកាន់កាប់ជាមេបញ្ជាការក្រុមទាហានស៊ីឈ្នួល Wagner Group បន្ទាប់ពីលោក Yevgeny Prigozhin ស្លាប់ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ។

លោក Andrey Averyanov (រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Prigozhin ដែលបះបោរប្រឆាំងលោកពូទីន កាលពីខែមិថុនា គឺស្ថិតក្នុងចំណោមមនុស្ស១០នាក់នៅលើយន្តហោះ ធ្លាក់កាលពីល្ងាចថ្ងៃពុធទី២៣ខែសីហា។

ចាប់តាំងពីពេលនោះមក មានការជជែកវែកញែកអំពីថាតើ​ អ្នកណានឹងឡើងកាន់តំណែងជាមេក្រុមទាហានស៊ីឈ្នួលជំនួសលោក Prigozhin។

លោក Yevgeny Prigozhin (រូបថត៖ AP)

ឧត្តមសេនីយ៍ Andrey Averyanov ដែលជាប្រធានអង្គភាពប្រតិបត្តិការសម្ងាត់របស់ GRU ត្រូវបានគេឃើញនៅក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិកកាលពីខែមុន ហើយគាត់ក៏បានណែនាំខ្លួន ទៅកាន់មេដឹកនាំអាហ្វ្រិកផងដែរ ទើបគេដាក់ការសង្ស័យថា គាត់នឹងចូលកាន់តំណែងជាប្រធានបណ្តាញក្រុម Wagner នៅទ្វីបអាហ្វ្រិកទៀតផង ។

ទន្ទឹមនោះ ប្រធានអភិរក្សនៃគណៈកម្មាធិការកិច្ចការបរទេសអង់គ្លេស លោកស្រី Alicia Kearns ក៏បានដាក់សង្ស័យដែរថា លោក Averyanov អាចនឹងក្លាយជាមេដឹកនាំក្រុមទាហានស៊ីឈ្នួល ដោយសារកត្តាមួយចំនួន ប៉ុន្តែលោកស្រីមិនលម្អិតនោះទេ ដោយគ្រាន់តែលើកឡើងថា ឧត្តមសេនីយ៍រូបនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រតិបត្តិការនៅអាហ្វ្រិក។

សូមបញ្ជាក់ លោក Averyanov ក៏ត្រូវបានអង់គ្លេស ចោទប្រកាន់ពាក់ព័ន្ធការរៀបចំដាក់ថ្នាំបំពុលនៅទីក្រុង Salisbury ហើយមានតួនាទីក្នុងការធ្វើឃាតមេទាហានស៊ីឈ្នួលរុស្ស៊ី ផងដែរ ហើយអង់គ្លេសថែមទាំងចោទលោក Averyanov ទៀតថា បានគុំកួន ហើយខឹងសម្បា ជាមួយលោក Yevgeny Prigozhin យូរយារណាស់មកហើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ផ្លូវការ! ទីបំផុត រុស្ស៊ី ប្រកាសថា លោក Prigozhin ពិតជាស្លាប់មែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម