Connect with us

ព័ត៌មានជាតិ

ចេញ​អនុក្រឹត្យ​​បង្កើតអគ្គនាយកដ្ឋាន​ថ្មី​មួយ​​ទៀត​ ចំណុះក្រសួងមហាផ្ទៃ

បានផុស

នៅ

​រដ្ឋាភិបាល​បាន​ចេញអនុក្រឹត្យ​​ បង្កើត​អគ្គនាយកដ្ឋាន​ធនធានមនុស្ស​​ចំណុះក្រសួង​មហាផ្ទៃ។

អគ្គនាយកដ្ឋានធនធានមនុស្សដែលទើប​បង្កើត​ថ្មី​ មានតួនាទីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារគ្រប់គ្រងមន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ និងសមាជិកក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់កំណត់ព្រមទាំងអភិវឌ្ឍធនធានមនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគារទីស្តីការក្រសួងមហាផ្ទៃ

អគ្គនាយកដ្ឋានធនធានមនុស្សដឹកនាំដោយអគ្គនាយក ០១រូប និងមានអគ្គនាយករងមួយចំនួនជាជំនួយតាមការចាំបាច់ ។

ក្នុងអនុក្រឹត្យ​ក៏បាន​​ផ្ទេរនាយកដ្ឋានបុគ្គលិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយកដ្ឋានបុគ្គលិកនៃ​អគ្គនាយកដ្ឋានរដ្ឋបាលមកចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស។

អគ្គនាយកដ្ឋានធនធានមនុស្សមានរចនាសម្ព័ន្ធដូចខាងក្រោម៖

១- នាយកដ្ឋានរដ្ឋបាលសរុប
២- នាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ
៣- នាយកដ្ឋានបុគ្គលិកមន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ
៤- នាយកដ្ឋានគោលនយោបាយ

គួរ​បញ្ជាក់ថា ព្រះមហាក្សត្រ​បាន​ចេញព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​តែងតាំង នាយឧត្តម​សេនីយ៍ សេង ផល្លី ជាអគ្គនាយកនៃអគ្គនាយកដ្ឋាន​ធនធាន​មនុស្ស​ចំណុះក្រសួង​មហាផ្ទៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម