Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ប្រើប្រាស់​ទឹកអូរ​ព្រះ​គន្លង បដិសេធ​មិន​ទទួលយក​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ចាស់ ដែល​អាជ្ញាធរ​ខេត្ត ធ្លាប់​ដកហូត​សិទ្ធិ

បានផុស

នៅ

កំពង់ធំ​ ៖ ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក​សម្រាប់​ធ្វើស្រែ នៅ​ចំណុច​អូរ​ព្រះ​គន្លង ស្ថិតនៅ​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ កំពុង​មាន​ការ​ព្រួយបារម្ភ​ ខណៈ​ដែល​ក្រុមហ៊ុន​ចាស់ ដែល​ត្រូវ​អាជ្ញាធរ​ខេត្ត​ដកហូត​សិទ្ធិ​មិន​ឲ្យ​ផ្គត់ផ្គង់​ទឹក​ដល់​កសិករ ត្រឡប់​ទៅ​ដាក់​ម៉ាស៊ីន​ឡើងវិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៣ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​នាំគ្នា​ប្រមូល​ផ្តុំ​នៅ​ចំណុច​អូរ​ព្រះ​គន្លង ក្នុង​គោលដៅ​មិន​ព្រម​ទទួលយក​ក្រុមហ៊ុន​ទឹក​របស់​លោក​ឧកញ៉ា ហង្ស សុគន្ធ និង​លោក សុក មុន្នី ធ្វើស្រែ​នៅ​រដូវ​ទឹក​សម្រក​ខាងមុខនេះ​នោះ​ទេ​។

តំណាង​ប្រជាពលរដ្ឋ​លោក ហុង ពេ​ជ និង​លោក ឃួន ចន្ថា ដែល​ជា​ប្រជាពលរដ្ឋ​ធ្វើស្រែ​នៅ​តំបន់​នោះ លើក​ឡើង​ថា ពួកគាត់​ជា​ប្រជាពលរដ្ឋ​មាន​កង្វល់​យ៉ាង​ខ្លាំង​ក្រោយពី​ទទួល​ដំណឹង​ ថា ក្រុមហ៊ុន​ផ្គត់​ទឹក​ចាស់​ ដែល​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ដកហូត​សិទ្ធិ កាលពី​ឆ្នាំ​កន្លងទៅ​នោះ​មក​ដាក់​ម៉ាស៊ីន ដើម្បី​ត្រៀម​បូម​ទឹក​ឡើងវិញ ដែល​សកម្មភាព​នេះ​ពួកគាត់​មិន​អាច​ទទួល​យក​បាន​នោះទេ​។

តំណាង​ពលរដ្ឋ​បន្ត​ថា ក្នុងអំឡុងពេល​ពីរ​រដូវ​ចុងក្រោយ​នេះ ពួកគាត់​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​បន្ទាប់ពី អាជ្ញាធរ​ខេត្ត បានសម្រេច​ដក​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ចាស់​ចេញ និង​ប្រគល់​ឲ្យ​ពួកគាត់​ដែលជា​ប្រជាពលរដ្ឋ​ម្ចាស់​ការ រួម​សហការ​ទិញ​ម៉ាស៊ីន​ដាក់​ប្រើប្រាស់​ដោយ​ខ្លួនឯង ក្នុង​គោលដៅ​បង្កើតជា​សហគម​ប្រើប្រាស់​ទឹក​ព្រះ​គន្លង​។ ការប្រើប្រាស់​ទឹក​ក្នុង​ពីរ​រដូវ នេះ ពួកគាត់​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ទទួល​បាន​ទិន្នផល​ខ្ពស់ នៅ​លើ​ផ្ទៃដី ដែល​រាជរដ្ឋាភិបាល​កាត់​ឆ្វៀល ក្រោម​ការ​គិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន ដល់​ប្រជាពលរដ្ឋ​ដើម្បី​ប្រកបមុខរបរ ធ្វើ​បណ្តេញ​ទឹក និង​ស្រែប្រាំង​។

តំណាង​ប្រជាពលរដ្ឋ​បន្ថែម​ថា ពួកគាត់​ប្រើប្រាស់​ទឹក​ព្រះ​គន្លង មាន​ផ្ទៃដី​សរុប​ជិត​២០០០​ហិកតា មាន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ជាង​៣០០​គ្រួសារ​។ ជា​ទៀងទាត់​ប្រជាពលរដ្ឋ​ដែល​ធ្វើស្រែ និង​ប្រើប្រាស់​ទឹកអូរ​ព្រះ​គន្លង ចាប់​បង្ក​​បង្កើន​នៅក្នុង​អំឡុង​រដូវ​ទឹក​សម្រក ខែវិច្ឆិកា ឬ​ខែធ្នូ ប្រសិន​ការបូមទឹក​យឺតយ៉ាវ ទិន្នផល​នឹង​ធ្លាក់​ចុះ បាន​ផល​តិច មិន​គ្រប់គ្រាន់​និង​ការ​ចំណាយ​នោះឡើយ​។

ប្រជាពលរដ្ឋ​ស្នើ​ដល់​អាជ្ញាធរ ជួយ​ពិនិត្យ និង​ដោះស្រាយ​ករណី​ខាងលើ​នេះ ដល់​ពួកគាត់​ឲ្យ​បាន​ឆាប់រហ័ស និង​ស្នើ​ដល់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​ព​ន្លឿ​ន​នូវ​ការ​គោលនយោបាយ​លើកស្ទួយ​វិស័យ​កសិកម្ម ធ្វើ​តម្លៃ​ប្រើប្រាស់​ទឹក​របស់​ពួកគាត់​ថយ​ចុះ ដើម្បី​លើកស្ទួយ​ជីវភាព​របស់ កសិករ​ឲ្យ​កាន់តែ​ប្រសើរឡើង៕

អត្ថបទ ​៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ២៤ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៤១ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម