Connect with us

ព័ត៌មានជាតិ

ការប្រែប្រួលអាកាសធាតុ និងភាពរិចរិលបរិស្ថានកំពុងគំរាមកំហែងដល់សុខភាពកុមារ

បានផុស

នៅ

ការប្រែប្រួលអាកាសធាតុ និងការរិចរិលបរិស្ថានកំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការរស់រានមានជីវិត សុខភាព ការអប់រំ កិច្ចការពារ និងសុខមាលភាពរបស់កុមារ។ នៅកម្ពុជាកុមារអាយុក្រោម៥ឆ្នាំ ប្រហែលយ៉ាងតិច១នាក់ក្នុងចំណោម៥នាក់ បានស្លាប់ដោយសារការបំពុលខ្យល់។ នេះបើតាមការបង្ហាញឲ្យដឹងរបស់អង្គការយូរនីសេហ្វប្រចាំកម្ពុជាកាលពីថ្ងៃចន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត វីល ផាកស៍ នាយកអង្គការយូនីសេហ្វប្រចាំកម្ពុជា បានអះអាងថា វិបត្តិអាកាសធាតុ គឺជាវិបត្តិសិទ្ធិកុមារ។ បច្ចុប្បន្ននេះ កុមារប្រឈមមុខនឹងមុខសញ្ញាគ្រោះថ្នាក់បរិស្ថានធ្ងន់ធ្ងរ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ពួកគេ រួមទាំងសិទ្ធិរស់រានមានជីវិត និងលូតលាស់ផងដែរ។ បញ្ហាទាំងនេះ ធ្វើឱ្យថយចុះនូវសក្តានុពលរបស់កុមារក្នុងការក្លាយជាអ្នកដឹកនាំជំនាន់ក្រោយ និងអ្នករួមចំណែកដល់សេដ្ឋកិច្ច និងវិបុលសុខរបស់ប្រទេស។

ទន្ទឹមនោះ ការកើនឡើងទូទាំងសកលនៃជំងឺមហារីក ជំងឺទឹកនោមផ្អែម វិបត្តិអភិវឌ្ឍន៍ផ្នែកប្រព័ន្ធប្រសាទ និងជំងឺហឺត គឺកើតឡើងស្របពេលជាមួយនឹងការកើនឡើងយ៉ាងគំហុកនៃការបំពុលខ្យល់ សំណល់អេឡិចត្រូនិច្ច និងការប្រើប្រាស់សារធាតុគីមីគ្រោះថ្នាក់នៅក្នុងផលិតផលប្រចាំថ្ងៃនានា ដូចជា ប្លាស្ទិក ម្ហូបអាហារ គ្រឿងអេឡិចត្រូនិច្ច ប្រដាប់ក្មេងលេង និងក្រែមលាបស្បែកជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម