Connect with us

កីឡា

មនុស្ស១២នាក់បានស្លាប់ក្នុងពិធីបើកកីឡា Indian Ocean Island នៅម៉ាដាហ្គាស្ការ

បានផុស

នៅ

អាជ្ញាធរប្រទេសម៉ាដាហ្គាស្ការបាននិយាយកាលពីថ្ងៃសៅរ៍ថា ការប៉ះទង្គិចគ្នានៅកីឡដ្ឋានមួយក្នុងប្រទេស បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១២នាក់ស្លាប់ និង៨៥នាក់រងរបួស ខណៈពេល​អ្នកគាំទ្រ​បានចូលរួមពិធីបើកការប្រកួតកីឡាកោះមហាសមុទ្រឥណ្ឌា (Indian Ocean Island Games)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរត់ជាន់គ្នានៅកីឡដ្ឋាន Mahamasina ក្នុងទីក្រុង Antananarivo រដ្ឋធានីនៃប្រទេសកោះអាហ្វ្រិកខាងកើតមួយ​នេះ​ បានកើតឡើងកាលពីថ្ងៃសុក្រ ខណៈមនុស្សបានប្រមូលផ្តុំគ្នានៅច្រកចូលនៅ​ថ្ងៃ​បើកជាផ្លូវការនៃព្រឹត្តិការណ៍ពហុកីឡា។

អ្នកនាំពាក្យរដ្ឋាភិបាល លោក Lalatiana Rakotondrazafy បាននិយាយកាលពីថ្ងៃសៅរ៍ថា អ្នករងរបួសចំនួន ៣៣នាក់នៅតែស្ថិតក្នុងមន្ទីរពេទ្យ HRJA ក្នុងទីក្រុង Antananarivo។ នាយករដ្ឋមន្ត្រី Christian Ntsay បាននិយាយកាលពីថ្ងៃសុក្រថា មនុស្ស ១១នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីការប៉ះទង្គិចដែលបានកើតឡើងនៅម៉ោងប្រហែល៤:៣០រសៀល។

ការិយាល័យរបស់លោកក៏បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ដើម្បីចូលរួមរំលែកទុក្ខ និងសន្យាថា រដ្ឋាភិបាលនឹងប្រគល់​សពជនរងគ្រោះ​ឱ្យក្រុមគ្រួសារ និងចំណាយសម្រាប់ការព្យាបាលអ្នករបួស។

កីឡដ្ឋានដែលត្រូវបានគេសាងសង់ឡើងសម្រាប់ផ្ទុកមនុស្សបានប្រហែល ៤១ ០០០នាក់ធ្លាប់ជាកន្លែងនៃការបាក់សង្កត់ស្លាប់ពីមុនមក។ មនុស្សម្នាក់បានស្លាប់ និងយ៉ាងតិច ៣៧នាក់បានរងរបួសក្នុងការរត់ជាន់គ្នាមួយមុនការប្រកួតជម្រុះជើងឯក​ African Cup of Nations រវាងប្រទេស ម៉ាដាហ្គាស្ការ និងសេណេហ្គាល់ ក្នុងឆ្នាំ២០១១។ យ៉ាងហោចណាស់មនុស្ស ១៥នាក់បានស្លាប់ក្នុងការរត់ជាន់គ្នានៅក្នុងការប្រគំតន្ត្រី​​មួយ​នៅកីឡដ្ឋាន​ដដែល​នេះ។

ការប្រកួតកីឡាកោះមហាសមុទ្រឥណ្ឌាគឺជាព្រឹត្តិការណ៍ពហុកីឡា​ដែលមានប្រទេសមកពីតំបន់ចូល​រួម​។ អត្តពលិកមកពីប្រទេស កូម៉ូរូស ម៉ាល់ឌីវ ម៉ូរីតានី Mayotte, Reunion និង សីស្ហែល ក៏ចូលរួមប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដែល​​ធ្លាប់​បាន​រៀបចំ​ដំបូង​​តាំង​ពីឆ្នាំ១៩៧៩។

ម៉ាដាហ្គាស្ការ បានទទួល​ធ្វើ​ម្ចាស់​ជំនួស​ប្រទេស​​ម៉ាល់ឌីវសម្រាប់ការរៀបចំឆ្នាំនេះ ដែលគ្រោងនឹងដំណើរការចាប់ពីថ្ងៃទី២៥ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ apnews.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៣ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤៧ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម