Connect with us

ជីវិតកម្សាន្ដ

ក្រោយបាត់បង់ម្តាយ សុវត្ថិ ឌីធារិកា ថាអារម្មណ៍នាងស្ទើរភ្លេចការងារមួយចំនួន

បានផុស

នៅ

គិត​មក​ដល់​ពេល​នេះ អ្នក​ម្ដាយ​និង​លោក​ឪពុក​ជា​ទី​ស្រលាញ់​របស់​តារា​ចម្រៀង​​ស្រី​វ័យ​ក្មេង កញ្ញា សុវត្ថិ ឌីធារិកា បាន​ចែក​ឋាន​ទៅ​ចោល​នាង​​ជាង ១ ឆ្នាំ​មក​ហើយ។ យ៉ាង​ណា​មិញ​ គ្រប់​ពេល​​គេ​តែង​សង្កេត​ឃើញ​នាង​បង្ហាញ​ការ​នឹក​រលឹក​ជា​ខ្លាំង​ដល់​ពួក​គាត់​ទាំង ២ ​នាក់​រហូត​មក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហា​ជន​អាច​នៅ​ចាំ​បាន​ហើយ​​ថា អ្នក​មាន​គុណ​ទាំង ២ រូប​ របស់​ សុវត្ថិ ឌីធារិកា បាន​ជួប​នូវ​រឿង​រ៉ាវ​ដ៏​សោក​សៅ​ជាទី​បំផុត​ក្រោយ​ពេល​ដែល​លោក​ឪពុក នឹង អ្នកម្ដាយ ជាទី​ស្រលាញ់​ត្រូវ​បាត់បង់​ជីវិត​ដោយ​មួយ​ប៉ប្រិច​ភ្នែក​ព្រមគ្នា​ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​នៅ​ស្រុក​ឆែប ខេត្ត​ព្រះវិហារ។ ការ​ចាកចេញ​ទៅ​របស់​អ្នក​មាន​គុណ​ក្នុង​ពេល​តែ​មួយ​នេះ​ដែរ គឺ​ជា​រឿង​ពិបាក​នឹង​ទទួល​យក​ខ្លាំង​បំផុត​សម្រាប់ សុវត្ថិ ឌីធា​រិកា ។

ថ្វី​ត្បិត​លោក​ឪពុក-អ្នកម្តាយ របស់​នាង​ បាន​ចែក​ឋាន​​ទៅ​ជាង ១ឆ្នាំ​ មក​ហើយ​ក្តី តែ​សម្រាប់​តារា​ស្រី សុវត្ថិ ឌីធារិកា នៅ​តែ​បង្ហាញ​ការ​ឈឺ​ចាប់ នឹង​បង្ហោះ​ខ្លឹម​សារ​ត្អូញត្អែរ​នឹក​ដល់​លោក​មាន​គុណ ទាំង​ពីរ​ ដោយ​មិន​ទាន់​​បាន​រំសាយ​ចិត្ត​ ឬ​បំភ្លេច​បាន​ទេ។ ដោយ​សារ​ហេតុ​ផល​នេះ ទើប សុវត្ថិ ឌីធារិកា បាន​បញ្ជាក់​ មុន​នេះ​ថា អារម្មណ៍​នាង​ពេល​ខ្លះ​ស្ទើរ ភ្លេច​ការងារ​មួយ ចំនួន​ដែល​ត្រូវ​ទៅ​បំពេញ​បន្ទាប់​ពី​​ម្ដាយ​លា​ចាក​លោក​ទៅ។

តារា​ចម្រៀង​​កញ្ញា សុវត្ថិ ឌីធារិកា បាន​ថ្លែង​ឲ្យ​ដឹ​ង​ដូច្នេះ​ថា កាល​ពី​មុន​នាង​មាន​អ្នក​ម៉ាក់​គ្រាន់​សួរ​ រំលឹក​​ថា ស្អែក​មាន​ច្រៀង ឬ​ថត​អី្វ​អត់​ទេ​កូន …? ប៉ុន្តែ​​ពេល នេះ​ ថ្ងៃនេះ សឹង​តែ​ភ្លេច​ថា​មានកម្មវិធី​ថត​ឲ្យ​គេ​ទៅ ហើយ”។

តាម​រយៈ​ការ​លើកឡើង​នេះ​ក៏​មាន​អ្នក​គាំទ្រ និង​មិត្ត​ភក្តិ​មួយ​ចំនួន​ធំ​បាន​ផ្ញើ សារ​លើក​ទឹកចិត្ត​ដល់ សុវត្ថិ ឌីធារិកា គ្រប់គ្នា។

សូម​ជម្រាប​ដែរ​ថា​កាល​ពី​ថ្ងៃ​ទី១៧ ខែ​ឧសភា ឆ្នាំ​២០២២ តារា​ចម្រៀង​ ស្រី សុវត្ថិ​ ឌីធារិកា មាន​ទុក្ខ​ជា​ទម្ងន់​ដោយ​សារ​តែ​លោក ឪពុក នឹង​អ្នកម្ដាយ​ជា​ទី​ស្រលាញ់​ត្រូវ​បាត់បង់​ជីវិត​ព្រមគ្នា​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ឆែប​ ខេត្ត​ព្រះវិហារ។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ និង​មិត្ត ភក្តិ​រួម​អាជីព​សិល្បៈ​ជា​ច្រើន​បង្ហាញ​ការ​ចូលរួម​រំលែក​ទុក្ខ និង​រន្ធត់​ចិត្ត​ខ្លាំង​នូវ​ការ បាត់បង់​ដ៏​ធំធេង​ គឺ​ឪពុក និង​អ្នកម្តាយ សុវត្ថិ ឌីធារិកា ដោយ​គ្មាន​ថ្ងៃ​វិល​ត្រឡប់៕

អត្ថបទ៖​ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម