Connect with us

សុខភាព

ប្តូរទម្លាប់ប្រចាំថ្ងៃខ្លះចេញ ដើម្បីរក្សាសុខភាព និងធ្វើឱ្យរស់បានយូរ

បានផុស

នៅ

សុខភាព ជាគ្រប់យ៉ាងរបស់មនុស្ស ព្រោះមានសុខភាពល្អ ទើបមានឱកាសបំពេញការងារបានល្អ ឱកាសរកលុយ កសាង​គ្រួសារ និងឱកាសធ្វើរឿងជាច្រើនផ្សេងទៀត។ បើសុខភាពមិនល្អ លុយដែលខំរកទាំងប៉ុន្មាន ក៏ត្រូវចំណាយលើ ការព្យាបាលដែរ។ ហេតុនេះ ចាំបាច់ត្រូវគូរចំពោះសុខភាព ដោយផ្តើមចេញពីទម្លាប់សាមញ្ញប្រចាំថ្ងៃមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ប្តូរទម្លាប់ផឹកកាហ្វេ
កាហ្វេ ជាភេសជ្ជៈពេលព្រឹក ដែលមនុស្សធំភាគច្រើនមិនអាចខ្វះបាន ប៉ុន្តែមានមនុស្សមិនច្រើនទេ ដែលយល់ដឹងពី​របៀប​ផឹក​កាហ្វេ​ដ៏ត្រឹមត្រូវ អ្នកខ្លះយល់ថា ការផឹកកាហ្វេ ឱ្យតែមិនដាក់ស្ករគឺមិនប៉ះពាល់ដល់សុខភាព។ តើវាពិតជាបែបនេះឬ?

លោកវេជ្ជបណ្ឌិត គួច ម៉េងលី ធ្លាប់បានលើកឡើងពីអត្ថប្រយោជន៍ជាច្រើនរបស់កាហ្វេ ទន្ទឹមនឹងនោះ លោកក៏បញ្ជាក់ ដែរថា ការទទួលទានកាហ្វេដ៏ត្រឹមត្រូវនៅពេលព្រឹក គឺកាហ្វេឆុងមិនដាក់ស្ករ មិនដាក់ទឹកកក និងមានកម្រិតរបស់វា។ ហេតុនេះ បើសិនជាលោកអ្នកមានទម្លាប់ទទួលទានកាហ្វេទឹកដោះគោពេលព្រឹក និងទម្លាប់ផឹកច្រើនលើសលប់នោះ គប្បីប្តូរមក​ផឹកកាហ្វេ​មិនដាក់ស្ករ និងទឹកកកជំនួសវិញ។

២. ប្តូរទម្លាប់គេង
មនុស្សភាគច្រើន មិនសូវជាយកចិត្តទុកដាក់នឹងការសម្រាកឡើយ ពិសេសមនុស្សវ័យជំទង់ និងវ័យកណ្តាល ដោយខ្លះ មានហេតុផលថា ព្រោះតែត្រូវបង្ហើយកិច្ចការ គេងមិនលក់ ឬហេតុផលផ្សេងៗជាដើម។ បើតាមការសិក្សាស្រាវជ្រាវ នាពេលកន្លងមក ពេលវេលានៃការសម្រាកសម្រាប់មនុស្សពេញវ័យ ជាមធ្យម ៧-៨ម៉ោង ប៉ុន្តែបច្ចុប្បន្នមនុស្សធំ បែរចូលចិត្តចូលគេងយប់ជ្រៅ ខណៈដែលខ្លួនឯងក៏ត្រូវងើបពីព្រឹកព្រលឹម ដើម្បីទៅសិក្សា ធ្វើការ ឬប្រកបរបរផ្សេងៗ ហើយធ្វើឱ្យរាល់ព្រឹក ត្រូវពឹងផ្អែកលើកាហ្វេឱ្យស្វាង ដើម្បីបំពេញកិច្ចការទៅវិញ។

ការសម្រាកឱ្យបានគ្រប់គ្រាន់ គឺជារឿងចាំបាច់ចំពោះសុខភាពបេះដូង និងខួរក្បាល ព្រមទាំងសេរីរាង្គកាយទាំងមូល។ បើតាមពេទ្យជំនាញ កត្តារួមផ្សំឱ្យប៉ះពាល់ដល់បេះដូង សសៃប្រសាទ បញ្ហាក្រពះ រាងកាយចុះខ្សោយ គឺមានពាក់ព័ន្ធ នឹងការដែលសម្រាកមិនគ្រប់គ្រាន់ (បើសិនជាមានទម្លាប់គេងតិចជាប្រចាំ និងច្រើនឆ្នាំ)។

៣. ប្តូររបបអាហារ
ការទទួលទាន ជារឿងចាំបាច់ប្រចាំថ្ងៃ ប៉ុន្តែមិនសូវជាមានអ្នកខ្វាយខ្វល់ពីការទទួលទានត្រឹមត្រូវប៉ុន្មានឡើយ។ អ្វីដែលគួរ ឱ្យកត់សម្គាល់ មនុស្សបច្ចុប្បន្នចូលចិត្តទទួលទានអាហារចៀន បំពង សម្បូរដោយខ្លាញ់ អាហារប្រៃ និងផ្អែមខ្លាំង ពិសេសភេសជ្ជៈផ្អែមៗ ជាជាងទទួលទានអាហារដែលសម្បូរដោយសារជាតិចិញ្ចឹមគ្រប់គ្រាន់។
បើសង្កេតមើលនៅតាមតូបអាហារ ភោជនីយដ្ឋាន ពិសេសកន្លែងទទួលទានមួយឆ្អែត ច្រើនតែជាយុវវ័យ ដែលទៅទទួល ទាននៅទីនោះ ហើយមានទាំងការទទួលទានភេសជ្ជៈមិនល្អសម្រាប់សុខភាពបន្ថែមទៀត។

៤. ប្តូរទម្លាប់ហាត់ប្រាណ
ហាត់ប្រាណ ជាសកម្មភាពចាំបាច់សម្រាប់សុខភាព ហេតុនេះគួរហាត់ប្រាណជាប្រចាំ ដើម្បីមានសុខភាពល្អ និងរាងកាយមុាំមួន ប៉ុន្តែប្រហែលជាមិនសូវមានអ្នកចាប់អារម្មណ៍ប៉ុន្មានទេ ថាអកប្បកិរិយាហាត់ប្រាណមួយចំនួន ក៏អាចប៉ះពាល់ដល់សុខភាពផងដែរ បើសិនជាយើងហាត់ប្រាណហួសហេតុពេក ហាត់ប្រាណពេលបាយហើយភ្លាម ឬហាត់ប្រាណហើយទៅទទួលទានគ្រឿងស្រវឹង និងមាន កត្តាប៉ះពាល់ផ្សេងៗទៀត។

បើតាមវេជ្ជបណ្ឌិតមួយរូបនៃមន្ទីរពេទ្យព្រះកុសមៈ បានពន្យល់ថា សម្រាប់អ្នកមានបញ្ហាបេះដូង ជំងឺសួត ជំងឺថ្លើម ឬបញ្ហា ជំងឺមួយចំនួនធ្វើឱ្យខ្សោយ មិនអាចហាត់ប្រាណដូចអ្នកសុខភាពល្អបានទេ អាចត្រឹមតែធ្វើចលនាណាមួយដែលមិនធ្វើឱ្យ ហត់ពេក។ ចំណែកឯអ្នកមានបញ្ហាសន្លាក់ដៃជើងវិញ ក៏ត្រូវមានការហាត់ប្រាណតាមរបៀបផ្សេងៗ ដែលគ្រូពេទ្យប្រឹក្សាជូន៕

អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម