Connect with us

ព័ត៌មានជាតិ

អគ្គលេខាធិការអាស៊ាន អបអរសាទរជូនលោក ហេង សួរ ដែលត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

បានផុស

នៅ

អគ្គលេខាធិការអាស៊ាន លោកបណ្ឌិត កៅ គឹមហួន បានផ្ញើសារអបអរសាទរជូនលោក ហេង សួរ ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងសារលិខិតអបអរសាទរដែលចុះហត្ថលេខាកាលពីថ្ងៃទី២៩ ខែសីហា លោកបណ្ឌិត កៅ គឹមហួន បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្ដៅ និងសូមជូនពរដល់ឯកឧត្តមដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់សភាជាតិនីតិកាលទី៧»

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គលេខាធិការអាស៊ាន មានជំនឿចិត្តយ៉ាងមុតមាំថា នៅក្រោមការដឹកនាំជាមួយបទពិសោធន៍យ៉ាងសម្បូរបែប និងយូរឆ្នាំ នៅក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្ពុជាអាចនឹងចូលរួមចំណែកយ៉ាងអស្ចារ្យដល់អាទិភាពរបស់អាស៊ាន និងគំនិតផ្ដួចផ្ដើមនានា នៅក្រោមកិច្ចប្រជុំនៃរដ្ឋមន្ត្រីក្រសួងការងារអាស៊ាន (ALMM) និងយន្ដការពាក់ព័ន្ធ ទាំងឡាយ។

លោកបានគូសបញ្ជាក់ថា “ខ្ញុំជឿជាក់ថាសមត្ថភាពពោរពេញដោយចំណេះដឹងរបស់ឯកឧត្តមនៅក្នុងការគាំទ្រដល់កម្មវត្ថុរួមរបស់យើងនឹងប្រាកដជាពង្រឹងការឯកភាព និងសាមគ្គីភាព របស់យើង”

ក្នុងលិខិតដដែលនេះ អគ្គលេខាធិការដ្ឋានអាស៊ានត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការពង្រឹង និងលើកកម្ពស់កំណើន បរិយាបន្ន ការអភិវឌ្ឍធនធានមនុស្ស ពង្រឹងលក្ខខណ្ឌការងារស្ដង់ដារ និងគាំពារពលករចំណាកស្រុកនៅក្នុងប្រទេសកម្ពុជា និងក្នុងសហគមន៍អាស៊ានទាំងមូល ហើយថា រង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយលោករដ្ឋមន្ត្រីក្រសួងការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់អាស៊ាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ប្រធានក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់ពលរដ្ឋ ចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

ថៃ ខ្នះខ្នែងរកលុយជាង ៩២០ លានដុល្លារទិញជីចែកឲ្យកសិករខ្សត់ខ្សោយ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម