Connect with us

វប្បធម៌ ជំនឿ

ប្រសិទ្ធភាពវិធានការទប់ស្កាត់ការជួញដូរវត្ថុបុរាណ គឺកិច្ចសហប្រតិបត្តិការជិតស្និទ្ធិ

បានផុស

នៅ

បណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីទប់ស្កាត់ការជួញដូរខុសច្បាប់នូវវត្ថុបុរាណ និងសម្បត្តិវប្បធម៌ គឺអាស្រ័យលើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិរវាងភាគីពាក់ព័ន្ធសំខាន់ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងនេះ ធ្វើឡើងក្នុងពិធីហត្ថលេខាលើកិច្ច ព្រមព្រៀងលើកទី៥ ស្ដីពី កិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ នៅសារមនី្ទរជាតិ។

បណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា អស់រយៈពេលជាច្រើន ទសវត្សរ៍មកហើយ ដែលវត្ថុបុរាណរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានលួច និងទទួលទិញដោយ អ្នកធ្វើសមុច្ច័យជាលក្ខណៈឯកជន និងបណ្តាសារមន្ទីរនៅទូទាំងពិភពលោក។ វត្ថុសិល្បៈច្រើនរាប់មិនអស់រួមមាន វត្ថុបុរាណខ្មែរនានា រូបបដិមា គ្រឿងលម្អស្ថាបត្យកម្ម និងវត្ថុសិល្បៈជាប្រភេទ កុលាលភាជន៍ និងធ្វើពីសំរិទ្ធ ត្រូវបានគេលក់ និងនៅបន្តដាក់លក់ដោយខុសច្បាប់នៅលើទីផ្សារវត្ថុ សិល្បៈអន្តរជាតិ។

បណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍បន្តថា៖ “វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីទប់ស្កាត់ការជួញដូរខុសច្បាប់នូវវត្ថុបុរាណ និងសម្បត្តិវប្បធម៌ គឺអាស្រ័យលើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិរវាងភាគីពាក់ព័ន្ធសំខាន់ៗ។ ដោយផ្អែកលើទីផ្សារលក់វត្ថុសិល្បៈនៅសហរដ្ឋអាមេរិក កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក គឺមានសារៈសំខាន់ណាស់ ក្នុងការប្រឆាំងនឹងការជួញដូរវត្ថុបុរាណខុសច្បាប់”។

ជាមួយគ្នានេះ បណ្ឌិសភាចារ្យរដ្ឋមន្ត្រី បានថ្លែអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការបន្តការគាំទ្រការគាំពារ និងអភិរក្សលើវិស័យវប្បធម៌។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រទេសយើងទាំងពីរមើលឃើញអំពីអំណាច នៃវប្បធម៌ ក្នុងការធ្វើឱ្យមនុស្សមានការរួបរួមគ្នា។ សហរដ្ឋអាមេរិកមានមោទនភាពចំពោះការរួមចំណែករបស់ខ្លួន ក្នុងការជួសជុល និងអភិវមេតិកភណ្ឌវប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

លោក W. Patrick Murphy បានប្រកាសផងដែរ នូវជំនួយថវិកាចំនួន ៤៥ម៉ឺនដុល្លារ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈមូលនិធិ ឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់បន្តការងារ អភិរក្សនៅប្រាសាទភ្នំបាខែង។

គួរបញ្ជាក់ថា ការបន្តអនុស្សរណៈ នៃការយោគយល់គ្នា រយៈពេល ៥ឆ្នាំទៀតនេះ រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ទាក់ទងនឹង “ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណ និងវត្ថុ ជាតិពន្ធុវិទ្យានៃប្រទេសកម្ពុជា” នឹងកាត់បន្ថយការលួចប្លន់ នៃវត្ថុបុរាណដ៏ល្អឯកពីប្រទេសកម្ពុជា។ ការបន្តអនុស្សរណៈ នៃការយោគយល់គ្នានេះ នឹងបន្តការផ្លាស់ប្តូរគ្នានូវវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យា សម្រាប់បំណងផ្នែកវប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ ដើម្បីផ្សព្វផ្សាយឱ្យសាធារណជនយល់កាន់តែច្បាស់ និងផ្តល់តម្លៃ ដល់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។

ក្នុងរយៈពេល ២០ឆ្នាំកន្លងមក អនុស្សរណៈ នៃការយោគយល់គ្នា នេះបានជួយសម្រួលដល់ការ បញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណដ៏មានតម្លៃចំនួនជាង ១០០ដុំ និងបានកសាងសមត្ថភាពរបស់ជនជាតិខ្មែរដែលធ្វើការងារថែរក្សា គាំពារបេតិកភណ្ឌវប្បធម៌៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម