ព័ត៍មានទាន់​ហេតុការណ៏
Search

សព​មេដឹកនាំ​ផ្តាច់ការ​ បាន​ទាក់ទាញ​ហ្វូងមនុស្ស​នៅ​ក្រុង​ហុងកុង​

លោក Fidel Castro ដែល​នៅមាន​ដង្ហើម ​គឺ​ស្ថិតក្នុង​ចំណោម​អតីត​មេដឹកនាំ​កុ​ម្មុយ​និ​ស្ត​ជាច្រើន​ដែល​បាន​ប្រជុំគ្នា​នៅ​សប្តាហ៍​នេះ​ក្នុង​ទីក្រុង​ហុងកុង​សម្រាប់​ជា​ផ្នែក​មួយ​នៃ​ការតាំងពិព័រណ៍ Art Basel ។​

​រូប​ចម្លង​ដែល​ដូចជា​រូប​ពិតៗ​របស់លោក Mao Zedong, Vladimir Lenin, Kim Il-Sung, Ho Chi Minh និង​អតីត​មេដឹកនាំ​គុយបា ​បាន​ដេក​នៅ​មជ្ឈមណ្ឌល​សន្និបាត​រប​ស់​ទីក្រុង​នេះ​ដែល​បង្ក​ឲ្យ​មានការ​ចង់ដឹង​ចង់ឃើញ​ និង​ការថតរូប​ពី​សំណាក់​អ្នក​ចូលចិត្ត​។​

ដោយ​ធ្វើ​ពី​អា​គ្រី​លី​ក ​និង​ជែ​ល​ស៊ី​លីកា​ហើយ​ស្លៀកពាក់​ឯកសណ្ឋាន​ផ្លូវការ មេដឹកនាំ​ទាំងអស់​បាន​ដេក​នៅក្នុង​មឈូស​កញ្ចក់​លើកលែងតែ​លោក Castro ដែល​អាច​ត្រូវបាន​គេ​ឃើញ​កំពុង​ដកដង្ហើម​។​
​ការរៀបចំ​ដែល​គេ​ហៅថា “Summit” មួយ​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​សិល្បករ​ចិន Shen Shaomin ដែល​បាន​និយាយថា ការងារ​នេះ​ត្រូវបាន​នឹក​ស្រ​ម៉ៃ​ដល់​ការឆ្លើយតប​ទៅនឹង​វិបត្តិ​ហិរញ្ញវត្ថុ​សកលលោក​ឆ្នាំ​២០០៨​។

លោក Shen បាន​ប្រាប់ AFP នៅឯ​ពិព័រណ៍​ទីក្រុង​ហុងកុង​ថា “​អ្នកប្រាជ្ញ​លោកខាងលិច​ជាច្រើន​បាន​សង្ស័យ​កាន់តែខ្លាំង​អំពី​មូលធននិយម​ហើយ​បាន​ប្រៀបធៀប​និង​ពិភាក្សា​ពី​ទ្រឹស្តី​នៃ​លទ្ធិ​កុ​ម្មុយ​និ​ស្ត ដូច្នេះ​ខ្ញុំ​បាន​បង្កើត G5”​។​

លោក Shen បាន​ឲ្យ​ដឹង​ទៀតថា “​មនុស្ស​មកពី​ប្រទេស​ខុសៗ​គ្នា មាន​វប្បធម៌​ខុសៗ​គ្នា មានបទពិសោធន៍​ខុសៗ​គ្នា ពួកគេ​មាន​វិធី​របស់​ពួកគេ​”​។​

ស្របពេល​ជាមួយគ្នា​នោះ នាង Gallerist Agnes Lin ដែល​តំណាង​ឲ្យ​ក្រុមការងារ​នៅ Art Basel បាន​និយាយថា នាង​មាន​មន្ទិល​សង្ស័យថា​តើ​ការតាំងពិព័រណ៍​នេះ​នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលទៅក្នុង​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត​ហុងកុង​នេះ​ដោយ​របៀប​ណា​ខណៈ​ការព្រួយបារម្ភ​កំពុង​កើនឡើង​ដែលថា​ប្រទេស​ចិន​កំពុង​រឹតបន្តឹង​ការក្តោបក្តាប់​របស់ខ្លួន​។​

លោក Mao នៅតែ​ជា​ឥស្សរជន​មាន​ភាពចម្រូងចម្រាស់​នៅ​ចិនដីគោក​ហើយ​មាន​ភាពប្រែប្រួល​ទូទៅ​អំពី​រូប របស់គាត់​នៅ​ទីនោះ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684