Connect with us

ជីវិតកម្សាន្ដ

អ៊ឹង និមល ខ្ញីចាស់ កាន់តែហឹរ

បានផុស

នៅ

តារា​ស្រី​កញ្ញា អ៉ឹង និមល ដែល​ត្រូវ​ជា​ប្អូន​ស្រី​បង្កើត​របស់​លោក អ៉ឹង រដ្ឋា ហៅ​នាយ ទុយ ថ្វី​ត្បិត​តែ​នាង​ចូល​ប្រលូក​នៅ​ក្នុង​អាជីព​សិល្ប:​យូរ​ឆ្នាំ​មក​ហើយ​ក្តី​ តែ​សម្រាប់​ទីផ្សារ​គាំទ្រ និង​ប្រជាប្រិយ​ភាព​របស់​នាង​មក​ទល់​ពេល​នេះ​ នៅ​តែ​មាន​សន្ទុះ​ហក់​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ឡែក​ បើ​យើង​មក​ចាប់​ពី​អារម្មណ៍​ពី​អាយុ​វិញ ​តារា​សម្ដែង​រូប​នេះ​ហាក់​មាន​​វ័យ​កាន់​តែ​ច្រើន​បន្តិច​ផង​​ដែរ ខណៈ​រូប​សម្ផស្ស​របស់​កញ្ញា និមល នៅ​តែ​​រក្សា​បាន​ភាព​ស្រស់​ស្អាត​គួរ​ជា​ទី​គយគន់​ទាក់​ភ្នែក​អ្នក​គាំទ្រ។

ជា​មួយ​គ្នា​នេះ បើ​យោង​តាម​ប្រភព​​ពី​រង្វង់​មិត្ត​ភក្តិ​សិល្ប:​រួម​អាជីព​បាន​បង្ហើប​ថា តារា​ភាព​យន្ត​ ខ្ញី​ចាស់ អ៉ឹង និមល បច្ចុប្បន្ន​កំពុង​មាន​ទី​ផ្សារ​ការងារ និង​កំពុង​ក្ដោប​រឿង​ភាគ​បាន​ស្ទើរ​គ្រប់​ប៉ុស្តិ៍​ទូរទស្សន៍​។

ប្រភព​បាន​បញ្ជាក់​ថា សម្រាប់​តារា​ភាព​យន្ត​​ល្បី​ឈ្មោះ រូប​នេះ​ សព្វ​ថ្ងៃ​ក្រៅ​ពី​​អាជីព​ជា​ពិធី​ការិនី និង​ចម្រៀង​គឺ កញ្ញា អ៉ឹង និមល កំពុង​តែ​បាន​លេច​ចេញ​ជា​ខ្សែភាពយន្ត​ភាគ​​ខ្លះ​​ៗ​ដែល​បាន​នឹង​កំពុង​ថត និង​ខ្លះ​ចេញ​ផ្សាយ​បន្ត​បន្ទាប់ ។ ទាំង​នេះ​ដោយ​សារ​តែ​សមត្ថភាព​ពី​កំណើត​ដែល​ធ្វើ​ឲ្យ​នាង​អាច​លេង​បាន​គ្រប់​ទម្រង់ ​ព្រម​ទាំង​កែវ​ភ្នែក​មុត​ ដង​ខ្លួន​ល្វត ល្វន់ សំដែង​យ៉ាង​ល្អ​ឥត ខ្ចោះ​ទៅ​តាម​ទម្រង់ នៃ​សាច់​រឿង​នីមួយ​ៗ។

លើស​ពី​នេះ​កញ្ញា អ៉ឹង និមល ក៏​អាច​ឆក់​យក​បេះដូង​ផលិត​ករ​ល្បី​ៗ​ក្នុង​ស្រុក​សម្លឹង​ឃើញ​ពី​​សមត្ថភាព និង​ទេពកោសល្យ​ដែល​មិន​អាច​នឹង មើល​រំលង​បាន​ក្នុង​ការ​ហៅ​តារា​ស្រី​រូប​នេះ​មក​ថត​ បញ្ចូល​ជា​តួអង្គ​ក្នុង​សាច់​រឿង​មួយ​ចំនួន។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​កញ្ញា អ៉ឹង និមល អាច​ធ្វើ​បាន​គ្រប់​ទម្រង់ ទាំង​ពិធី​ការិនី តារា​ចម្រៀង និង​សម្ដែង​ជា​ដើម៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម