Connect with us

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ៖ ប្រេងសាំងធ្លាក់ចុះតម្លៃបន្តិច ខណៈម៉ាស៊ូតបន្តឡើងថ្លៃ

បានផុស

នៅ

ប្រេងសាំងបានធ្លាក់ចុះតម្លៃ ៥០រៀល មកត្រឹម ៤៦០០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតឡើងថ្លៃ ៥០រៀល ស្មើនឹង ៤៧៥០រៀល ដោយតម្លៃនេះ ចាប់អនុវត្តពីថ្ងៃទី ០១-១០ កញ្ញា ឆ្នាំ ២០២៣។ នេះបើតាមការប្រកាស​របស់ក្រសួងពាណិជ្ជកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រេងសាំងកម្ពុជា ធ្លាក់ចុះថ្លៃនេះ ស្របពេលដែលតម្លៃប្រេងសាំងពិភពលោកបានធ្លាក់ចុះទាបបន្តិចដែរ កាលពីថ្ងៃពុធ សប្តាហ៍នេះ។ តម្លៃប្រេងឆៅអន្តរជាតិម៉ាក Brent បានជួញដូរនៅតម្លៃ ៨៣.៧៣ ដុល្លារក្នុងមួយបារ៉ែល ពោលធ្លាក់ចុះ ០.១៧ ភាគរយ បន្ទាប់ពីប៉ុន្មានថ្ងៃមុនដាក់លក់ក្នុងតម្លៃ ៨៣.៨៧ ដុល្លារក្នុងមួយបារ៉ែល ។

ចំណែកតម្លៃប្រេងរបស់ក្រុមហ៊ុនអាមេរិក West Texas Intermediate (WTI) ក្នុងរយៈពេលដូចគ្នានេះក៏ធ្លាក់​ថ្លៃផងដែរ ពោលលក់ក្នុងតម្លៃ ៧៩.៩៥ ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ០.១៨ ភាគរយ ក្រោយលក់ក្នុងតម្លៃ ៨០.១០ ដុល្លារក្នុងមួយបារ៉ែល ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ធ្លាប់បានប្រាប់កម្ពុជាថ្មីថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជា ឡើងឬធ្លាក់​ចុះថ្លៃ គឺអាស្រ័យលើតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ព្រោះកម្ពុជា នាំចូលប្រេងពីបរទេស។

បច្ចុប្បន្ន​នេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ គឺបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយ​នៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយ​ចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។

ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែ​ប្រួលថ្លៃប្រេង​ឥន្ធនៈនៅលើសកលលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម