Connect with us

ព័ត៌មានជាតិ

ក្លិប​អ្នកកាសែត​កម្ពុជា​ប្រកាស​រក​អ្នក​ថតរូប​ជើងឯក​ឆ្នាំ​២០២៣

បានផុស

នៅ

ជា​លើក​ទី​១​ហើយ​ដែល​ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) បង្កើត​កម្មវិធី​ប្រកួតប្រជែង​រក​ជើងឯក​ផ្នែក​ថតរូប​ស្តីពី “​សម្រស់​សហគមន៍​យើង​” នៅក្នុង​យុគសម័យ​ឌីជីថល ដែល​ផ្តល់ឱកាស​ដល់​អ្នកសារព័ត៌មាន និង​អ្នក​ថតរូប​គ្រប់​ទម្រង់​នៅ​កម្ពុជា​បញ្ចេញស្នាដៃ​រូបថត​ផ្ទាល់ខ្លួន ដើម្បី​ដណ្តើម​ពានរង្វាន់​ទឹកប្រាក់​រហូតដល់ ៣ លាន​រៀល សម្រាប់​ជ័យលាភី​លេខ​១ និង​ពាន​ជើងឯក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ក្លិប​អ្នកកាសែត​កម្ពុជា និង​ដោយមាន​កិច្ចសហការ​គាំទ្រ​ពី​ក្រុមហ៊ុន CP ALL (Cambodia) Co, Ltd. និង​ពី​ស្ថាប័នរដ្ឋ​ចំនួន​បី​ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល​ថ្មី​ឆ្នាំ ២០២៣៖ ក្រសួងទេសចរណ៍​, ក្រសួង​ដែនដី នគររូបនីយ៍កម្ម និង​សំណង់​, និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក​.​អ​.​ក បាន​ប្រកាស​រៀបចំ​ការ​ប្រកួតប្រជែង​រូបថត​ក្រោម​ប្រធានបទ “​សម្រស់​សហគមន៍​យើង​” ឬ​ជា​ភាសា​អង់គ្លេស “Promote the beauty of our community” ដើម្បី​រួមចំណែក​ដល់​វិស័យ​ទេសចរណ៍ និង​ការថែរក្សា​បរិស្ថាន​ល្អ តាមរយៈ​ការផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ទាំង​ក្នុង​និង​ក្រៅប្រទេស​អំពី​សម្រស់​ធម្ម​ជាតិ​របស់​កម្ពុជា​។

​តាម​លក្ខខណ្ឌ​នៃ​ការចូលរួម​ប្រកួត រូបថត​ដែល​យកមក​ប្រកួតប្រជែង​ជា​ស្នាដៃ​ផ្ទាល់​របស់​បេក្ខជន​ដោយ​មិនមាន​ការកែច្នៃ ឬ​ការរៀបចំ​ឈុត​ឆាក​ថត ហើយ​ជា​រូបភាព​ដែល​បង្ហាញ​ពី​សម្រស់​ធនធានធម្មជាតិ តំបន់​រមណីយដ្ឋាន​ទេសចរណ៍ អេកូ​ទេសចរណ៍ ឬក៏​បង្ហាញ​ពី​បរិស្ថាន​ស្អាត តំបន់​ជីវចម្រុះ រួមទាំង​តំបន់​អភិវឌ្ឍ​ជាដើម​។

​ទន្ទឹមនឹងនេះ ដោយសារ​បច្ចេកវិទ្យា​បច្ចុប្បន្ន​កាន់តែ​ទំនើប ដូចនេះ​ការប្រើប្រាស់​ដ្រូ​ន​ដើម្បី​ថត​យក​រូបភាព​ពេញ​ស្អាត ត្រូវបាន​អនុញ្ញាត ហើយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ នឹងចូលរួម​ក្នុងការ​វាយតម្លៃ​លើ​បច្ចេកវិទ្យា​នេះ​ដើម្បី​ចៀសវាង​ការកែច្នៃ​ពី​រូបភាព​ដើម​។

​ចំពោះ​រង្វាន់​វិញ នឹង​ផ្តល់ជូន​ដល់​ជ័យលាភី​ពី​លេខ​១ ដល់​លេខ​៥ ជាថ​វិការ​ផង និង​ជា​ពាន​ផង​នៅ​ពាក់កណ្តាល​ខែតុលា​ខាងមុខនេះ​។ រូបថត​រាប់រយ​សន្លឹក​នឹងត្រូវ​ដាក់តាំង​នៅឯ​ពិធី​ប្រគល់​រង្វាន់ បន្ទាប់មក​នឹង​យកទៅ​ផ្សព្វផ្សាយ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។

​ដើម្បី​ជំរុញ​ដល់​ការបង្ហាញ​រូបភាព​ដ៏​អស្ចារ្យ​និង​ល្អៗ​ពី​ប្រទេស​កម្ពុជា ក្លិប​អ្នកកាសែត​​កម្ពុជា សូម​ស្វាគមន៍​ដល់​ស្ថាប័នរដ្ឋ និង​ឯកជន​ដែលមាន​បំណង​ចូលរួម​តាម​ទម្រង់​ផ្សេងៗ​ដើម្បី​ធ្វើឱ្យ​ការប្រកួតប្រជែងរ​កជើង​ឯក​ផ្នែក​ថតរូប​នេះ​កាន់តែ​ធំ និង​ទូលំទូលាយ​សម្រាប់​ជាតិ​យើង​។​ 

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​និង​តេ​ទ្បេ​ក្រាម​លេខ​៖០១២ ៨៩ ៥៨ ៥៣/០១៧ ៣៩៧២ ៩៤/០៧៧ ៤៨ ០១ ៧១ ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម