Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌច្បារអំពៅដាក់ម៉ាស៊ីនបូមទឹកចេញពីតំបន់លិចលង់

បានផុស

នៅ

យោងតាមប្រភពពីលោក គុយ គឹមហ៊ាង នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅបានប្រាប់កម្ពុជាថ្មីនារសៀលថ្ងៃទី៤ខែកញ្ញានេះថា នៅក្នុងសប្តាហ៍កន្លងទៅនេះលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានដាក់ម៉ាសុីនបូមទឹកខ្នាតធំដើម្បីបូមទឹកចេញពីតំបន់លិចលង់ដោយជំនន់ទឹកភ្លៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយករងរដ្ឋបាលបានឲ្យដឹងទៀតថា បន្ទាប់ពីភ្លៀងបានធ្លាក់ជាបន្តបន្ទាប់នាដើមខែកញ្ញាទៅនេះបង្កឲ្យមានការលិចលង់នៅបណ្តាភូមិមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ចំនួន៤ក្នុងនោះមានសង្កាត់ព្រែកថ្មី សង្កាត់ព្រែកប្រា សង្កាត់ព្រែកឯង និងសង្កាត់វាលស្បូវក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

លោក គិត គឹមហ៊ាង បានបន្តថាទីតាំងដែលតម្រូវឲ្យដាក់ម៉ាសុីនបូមទឹកចេញពីតំបន់ដែលលិចលង់ខ្លាំងជាងគេនោះគឺស្ថិតនៅសង្កាត់ព្រែកថ្មី និងបន្តយកម៉ាសុីនបូមទឹកនៅសង្កាត់ព្រែកប្រានៅតំបន់បឹងព្រលឹត។

ទន្ទឹមនឹងការដាក់ម៉ាសុីនបូមទឹកដើម្បីបញ្ចៀសការលិចលង់ភូមិឋានបងប្អូនប្រជាពលរដ្ឋគឺកម្លាំងប្រជាការពារសាលាខណ្ឌបានសហការជាមួយអាជ្ញាធរសង្កាត់ទាំង ៨ ចុះស្តាប្រពន្ធ័លូបង្ហូទឹកកុំឲ្យកកស្ទះសំរាមដែលប្រឈម និងការលិចលង់ពេលភ្លៀងធ្លាក់៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម