Connect with us

កីឡា

អត្តពលិករុស្សី និងបេឡារុស្ស នឹងមិនចូលរួមប្រកួតកីឡាអាស៊ីនៅចិនឡើយ

បានផុស

នៅ

អត្តពលិករុស្ស៊ី និងបេឡារុស្ស នឹងមិនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) ឆ្នាំ២០២២ លើកមកឆ្នាំ២០២៣ នៅទីក្រុង Hangzhou ប្រទេសចិនឡើយ បន្ទាប់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានសន្និដ្ឋានថាផែនការនេះ “មិនអាចទៅរួច” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានបោះឆ្នោតនៅក្នុងមហាសន្និបាតរបស់ខ្លួននៅទីក្រុងបាងកក ក្នុងប្រទេសថៃ កាលពីខែកក្កដា ដើម្បីអនុញ្ញាតឱ្យអត្តពលិករហូតដល់ ៥០០នាក់មកពីប្រទេសទាំងពីរចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ដែលនឹងត្រូវបើកនៅទីក្រុង Hangzhou នៅថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះ។

IOC បានយល់ព្រមស្វែងរកសំណើរបស់ OCA ដើម្បីអនុញ្ញាតឱ្យអត្តពលិករុស្ស៊ី និងបេឡារុស្សចូលរួមក្នុងព្រឹត្តិការណ៍នេះជាការជម្រុះអូឡាំពិក ឆ្នាំ២០២៤ លើកីឡាមួយចំនួនរបស់ខ្លួននៅឯកិច្ចប្រជុំកំពូលអូឡាំពិកកាលពីឆ្នាំមុន។

IOC បាននិយាយថា ៖«គំនិតនៃការអនុញ្ញាតឱ្យអត្តពលិកដែលមានលិខិតឆ្លងដែនរុស្ស៊ី និងបេឡារុស្ស ចូលរួមកីឡាអាស៊ី​ឆ្នាំ​២០២៣ ត្រូវបានស្វែងយល់ ដូចបានពិភាក្សានៅកិច្ចប្រជុំកំពូលអូឡាំពិក កាល​ពី​ខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែមិនអាចធ្វើទៅបានដោយសារហេតុផលបច្ចេកទេស»។

អ្នកនាំពាក្យអូឡាំពិក​អាស៊ី បាននិយាយថា នឹងមិនមានអត្តពលិករុស្ស៊ី និងបេឡារុស្ស ចូលរួមក្នុងកីឡាអាស៊ី​ នោះទេ។ វាគឺជាការសម្រេចចិត្តរបស់គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ មិនមែនអូឡាំពិក​​អាស៊ី នោះទេ។

អត្តពលិករុស្ស៊ី និងបេឡារុស្ស មិនអាចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាទ្វីបអឺរ៉ុបកាលពីដើមឆ្នាំនេះ ដោយសារការលុកលុយ​លើ​អ៊ុយក្រែន​ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។

ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ ឆ្នាំ២០២២ នៅទីក្រុង Hangzhou គ្រោងនឹងដំណើរការចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៦ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥១ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម