Connect with us

ព័ត៌មានជាតិ

លោក ស សុខា ឱ្យសិក្សាបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែនជូនពលរដ្ឋ ព្រោះកម្ពុជាមានតម្លៃថ្លៃជាងវៀតណាម មីយ៉ាន់ម៉ា

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក​ ស សុខា បានណែនាំឱ្យមានការសិក្សា ពិនិត្យទិដ្ឋភាពជាក់ស្ដែងបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋកម្ពុជា។ លោកបានណែនាំឱ្យសិក្សាបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីពិធីនោះដែរ លោក ស សុខា បានអះអាងថា តម្លៃធ្វើលិខិតឆ្លងដែនរបស់កម្ពុជា គឺមានតម្លៃថ្លៃជាងបណ្ដាប្រទេសក្នុងតំបន់អាស៊ានដូចជា ប្រទេសវៀតណាម ប្រទេសមីយ៉ាន់ម៉ា ដែលមានតម្លៃទាប ហើយប្រទេសថៃ និងសិង្ហបុរី ដែលមានតម្លៃ​មធ្យម។ ជុំវិញបញ្ហាកម្ពុជាមានតម្លៃធ្វើលិខិតឆ្លងដែនថ្លៃជាងប្រទេសជិតខាងនេះ លោកបានណែនាំឱ្យអង្គភាពជំនាញ សិក្សាជាមួយភាគីពាក់ព័ន្ធដើម្បីបន្ថយតម្លៃថ្លៃធ្វើលិខិតឆ្លងដែនក្នុងកម្រិតណាមួយ បង្កជាភាពងាយស្រួល ផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋក​​ម្ពុជា កុំឱ្យពីមួយអណត្តិទៅមួយអណត្តិ តម្លៃធ្វើលិខិតឆ្លងដែនចេះតែមានការឡើងថ្លៃជារៀងរហូត។

ជាការកត់សម្គាល់ តម្លៃធ្វើលិខិតឆ្លងដែនក្នុង​ប្រទេសកម្ពុជា គឺមានតម្លៃ ១១៥ដុល្លារ ដោយរងចាំមួយខែទើបទទួលបានលិខិតឆ្លងដែនរួចរាល់ ប្រសិនបើប្រជាពលរដ្ឋមានតម្រូវការចាំបាច់ ត្រូវការលិខិតឆ្លងដែនប្រញាប់ ពលរដ្ឋត្រូវបង់ប្រាក់ក្នុងតម្លៃលើសពី១១៥ដុល្លារ៕

ដោយ៖ ង៉ិល ណារ៉ាត់  

(រូបថតពី Google)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម