Connect with us

ព័ត៌មានជាតិ

កូនភ្លោះ​ប្រុស​បី​នាក់​ទី​៤០៣​របស់​សម្ដេច​តេ​ជោ​ ត្រូវ​បាន​ទទួល​អំណោយ

បានផុស

នៅ

ពោធិ៍សាត់ ៖ អំណោយ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន កូនភ្លោះ​បីនាក់ (​ប្រុស​ទាំងបី​)​តាមរយៈ លោក សេង ទៀង នាយរង​ខុទ្ទកាល័យ​ស​ម្តេច មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​ជូន​នេះ​ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៣ ស្ថិត​ក្នុង​ភូមិ ផ្សារ​អណ្ដែត ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ផ្ដល់​ជួន​គ្រួសារ​កូនភ្លោះ ប្រុស៣ នាក់ កើត​នៅ​ថ្ងៃទី ០៧ ខែសីហា ឆ្នាំ​២០២៣ រស់នៅ​ភូមិ​ខាងលើ។

អំណោយ​រួមមាន អង្ករ ៥០ គីឡូក្រាម ទឹកដោះគោ​២​កេះ ស្ករស​៥​កញ្ចប់ ក្រ​ម៉ា ២​សារុង​២ និង​ថវិកា​៥​លាន​រៀល។ សូម​បញ្ជាក់​ថា កូន​ទីមួយ​ឈ្មោះ​ឈាន​ស៊ី​ង​ស៊ី​ង ភេទ​ស្រី​អាយុ ៧ ឆ្នាំ​។ ចំណែក​កូនភ្លោះ ប្រុស​ទាំង​៣​ទី​១ ឈ្មោះ ឈាន​សឹ​រី​បុត្រ ទី ២ ឈ្មោះ​ឈាន​សួស្ដី​និង​ទី ៣ ឈ្មោះ​ឈាន​មង្គល ។​ឪពុក​ឈ្មោះ​ឈាន សុជាតិ អាយុ ៣៦ ឆ្នាំ និង​ម្ដាយ ឈ្មោះ ពៅ លី​ណា អាយុ ៣៤​ឆ្នាំ មាន​មុខរបរ​ជួសជុល​កង់​និង​ម៉ូតូ​។ នេះ​ជា​កូនភ្លោះ​ទី ៤០៣​ហើយ របស់​សម្ដេច​តេ​ជោ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​៕

ដោយ ៖ លាន គ្រ​ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៤ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤៩ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម