Connect with us

កីឡា

Sancho ឆ្លើយតបទៅគ្រូ Erik ten Hag ពាក់ព័ន្ធ​នឹងទម្រង់ធ្លាក់ចុះ

បានផុស

នៅ

​លោកគ្រូបង្វឹកក្លិប Manchester United លោក Erik ten Hag ​​បាន​លើក​ឡើង​ពី​ទម្រង់​លេង​ធ្លាក់​ចុះ​របស់​កីឡាករកីឡាករ Jadon Sancho ​ដែល​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​មិនមាន​ឈ្មោះ​ក្នុង​​បញ្ជី​លេង​ជា​មួយ Arsenal កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Erik ten Hag បាននិយាយថា៖«កីឡាករ Jadon Sancho គឺមិនត្រូវបានជ្រើសរើសចូលក្នុងបញ្ជីកីឡាករ ក្រោយការពីធ្វើមិនបានល្អពេលហ្វឹកហាត់។ អ្នកត្រូវតែឈានដល់កម្រិតមួយដែលល្អ ដើម្បីបានបង្ហាញខ្លួនឲ្យក្លិប Manchester United នឹងត្រូវបានធ្វើការជ្រើសរើសឲ្យជាប់ឈ្មោះក្នុងបញ្ជីកីឡាករ»។

បន្ទាប់ពីការនិយាយបែបនេះពីលោក​ Erik ten Hag កីឡាករ Jadon Sancho បានឆ្លើយតបថា៖«សូមកុំជឿអ្វីគ្រប់យ៉ាងដែលអ្នកបានអាន។ ខ្ញុំនឹងមិនអនុញ្ញាតឱ្យមនុស្សនិយាយអ្វីដែលមិនពិតទាំងស្រុងនោះទេ។ ខ្ញុំធ្វើបានយ៉ាងល្អក្នុងការហ្វឹកហាត់ក្នុងសប្តាហ៍នេះ។ ខ្ញុំជឿថា មានហេតុផលផ្សេងទៀតសម្រាប់រឿងនេះដែលខ្ញុំមិនចូលជាមួយក្រុមទេ។ គេមើលរំលងខ្ញុំ​ជាយូរណាស់មកហើយ។ វាជារឿងមិនយុត្តិធម៌ទេ»។

ទោះបីមិនជាប់ឈ្មោះក្នុងបញ្ជី ប៉ុន្តែកីឡាករ Sancho នឹងបន្តតស៊ូដើម្បីដណ្តើមយកកន្លែងក៏ដូចជាកៅអីរបស់ខ្លួននៅក្លឹប Manchester United មកវិញ។

Sancho បានបន្ថែមថា ៖«អ្វីដែលខ្ញុំចង់ធ្វើគឺលេងបាល់ទាត់ដោយស្នាមញញឹម។ ខ្ញុំគោរពរាល់ការសម្រេចចិត្តដែលធ្វើឡើងដោយបុគ្គលិកគ្រូបង្វឹក។ ខ្ញុំលេងជាមួយកីឡាករដ៏អស្ចារ្យ និងអរគុណដែលធ្វើដូច្នេះ។ ខ្ញុំដឹងថា ជារៀងរាល់សប្តាហ៍គឺជាបញ្ហាប្រឈម»៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម