Connect with us

កីឡា

គម្រប់​ខួប​ ១២ ឆ្នាំ អ្នកគាំទ្រ Liverpool កម្ពុជា​រៃ​​ថវិកា​បាន ៦០០ ដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា

បានផុស

នៅ

ក្លឹបអ្នកគាំទ្រ Liverpool នៅកម្ពុជាហៅកាត់ថា LFC-KH បានប្រារព្ធខួបថ្ងៃ​បង្កើត​ក្លឹបអ្នកគាំទ្ររបស់ខ្លួនគម្រប់ ១២ ឆ្នាំ​ដោយបង្កើតជាមូលនិធិប្រមូលថវិកា​ពីសមាជិកបាន ៦០០ ដុល្លារសហរដ្ឋអាមេរិក ​ដើម្បី​យក​ទៅ​ជូន​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្ត​សៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលនិធិ​នេះ​បង្កើត​ដោយ​លោក ស៊ិន វីរ៉ុត​រុន​ ហៅ June ជា​ប្រធាន​ក្រុម​អ្នក​គាំទ្រ​នៅ​ថ្ងៃ​ទី​២៨​ ខែ​សីហា​ ឆ្នាំ​២០២៣ ​ហើយ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​ ០៣​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​ ពោល​គឺ​មាន​រយៈ​ពេល​ ៧​ថ្ងៃ​។ ជា​លទ្ធផល​ថវិកា​ដែល​ប្រមូល​បាន​សរុប​គឺ​មាន​ចំនួន​ 600$ (ប្រាំមួយ​រយ​​ដុល្លារ​អាមេរិក​)​ បាន​ប្រគល់​ដល់​ដៃ​មន្ទីរ​ពេទ្យ​នៅ​ថ្ងៃ​ទី​ ០៥ ខែ​កញ្ញា​នេះ។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ក្លឹប​អ្នក​គាំទ្រ​​បាន​ធ្វើ​កម្មវិធី​សប្បុរស​ធម៌​របស់​ខ្លួន​ ដោយ​កន្លង​មក​​បាន​ធ្វើ​ការ​ប្រកួត​បាល់​ទាត់​សប្បុរស​ធម៌​, ការ​បរិច្ចាគ​ឈាម​, ការ​ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ដែល​ខ្វះខាត​នៅ​តាម​បណ្ដា​ខេត្ត​ដូចជា​បាល់ទាល់ និងសំលៀកបំពាក់​ជា​ដើម។

លោក June​ ដែល​បច្ចុប្បន្ន​កំពុង​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ ក្លឹប​អ្នក​គាំទ្រ​ Liverpool នៅ​កម្ពុជា​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​ ២៨​ ខែ​សីហា ឆ្នាំ​២០១១ គិត​មក​ដល់​ពេល​នេះ​មាន​អាយុ ១២​ឆ្នាំ​ហើយ​។

និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​រូប​នេះ​ឲ្យ​ដឹង​ថា​ ក្រៅ​ពី​ការ​ប្រមូល​ផ្ដុំ​អ្នក​ដែល​ស្រឡាញ់​ក្លឹប​ Liverpool ដូចគ្នា​ លោក​ចង់​បង្កើត​សកម្មភាព​នានា​ ដើម្បី​ឲ្យ​បរទេស​បាន​ស្គាល់​ពី​កម្ពុជា​ផង និង​សកម្មភាព​ដែល​ចំណេញ​ដល់​កម្ពុជា​ផង​តួយ៉ាង​ដូច​ជា​ការ​ធ្វើ​សកម្មភាព​សប្បុរស​នេះ​ជា​ដើម។

ទោះ​ចំនួន​នេះ​មិន​ច្រើន​លើស​លប់​តែ​វា​ឆ្លុះ​បញ្ចាំង​ពី​ទឹកចិត្ត​របស់​អ្នក​ចូល​រួម​ដែល​មាន​ចាប់​តាំង​ពី​ ១​ដុល្លារ​ ២​ដុល្លារ​ ៥​ដុល្លារ ដល់​១០០​ដុល្លារ។ ​លោក​សន្យា​ថា​ ក្លឹប​អ្នក​គាំទ្រ​ Liverpool នៅ​កម្ពុជា​នឹង​បន្ត​ធ្វើ​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​ដើម្បី​ជា​គំរូ​មួយ​ និង​ការ​បង្ហាញ​ពី​សាមគ្គីភាព​របស់​គ្រួសារ​ខ្មែរ៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម