Connect with us

ព័ត៌មានអន្ដរជាតិ

លោក Yoon៖ កូរ៉េខាងត្បូងនិងអាស៊ីអាគ្នេយ៍ត្រូវតែរួមកម្លាំងគ្នា ដើម្បីទប់ទល់ កូរ៉េខាងជើង 

បានផុស

នៅ

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បាននិយាយនៅថ្ងៃអង្គារទី៥ខែកញ្ញាថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ត្រូវតែរួមកម្លាំងគ្នា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់រួចហើយ លោក Yoon នឹងជួបជាមួយសមភាគី មកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃពុធ មុនពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា១៨ប្រទេស នៅថ្ងៃបន្ទាប់ ។

ក្នុងបទសម្ភាសជាមួយកាសែតឥណ្ឌូណេស៊ី Kompas លោក Yoon និយាយថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង បានបង្កការគំរាមកំហែងដោយផ្ទាល់និងអត្ថិភាព មិនត្រឹមតែចំពោះកូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះសម្ព័ន្ធមិត្តអាស៊ីអាគ្នេយ៍របស់ខ្លួនផងដែរ។

លោកបន្តថា ក្នុងពេលវេលាបែបនេះ សាធារណរដ្ឋកូរ៉េនិងអាស៊ាន ត្រូវតែរួមកម្លាំងគ្នាដើម្បីឆ្លើយតបម៉ឺងម៉ាត់ និងសហការជិតស្និទ្ធ លើការលុបបំបាត់នុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ​សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េខាងត្បូង ត្រូវតែពង្រឹងបន្ថែមទៀត ដូច្នេះ សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ នឹងអាចចាក់ឫសយ៉ាងរឹងមាំនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

សមាជិកអាស៊ាន និងកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថានឹងអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលលោក Yoon និយាយថា នឹងគូសបញ្ជាក់ពីការជំរុញរបស់មេដឹកនាំនានា សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី សន្តិភាព និងវិបុលភាព៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ថ្ងៃបើកកិច្ចប្រជុំកំពូល ឥណ្ឌូណេស៊ី ព្រមាន អាស៊ាន កុំធ្វើជាសង្វៀនប្រកួត ប្រជែងរបស់មហាអំណាច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម