Connect with us

ព័ត៌មានជាតិ

ផ្អាកតួនាទីលោក អ៊ី ម៉េងលាង ពីប្រធានមន្ទីរកសិកម្មខេត្តកោះកុង ចំពោះភាពមិនប្រក្រតីនៃការអនុវត្តការងារ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសម្រេចផ្អាកតួនាទី និងភារកិច្ចរបស់លោក អ៊ី ម៉េងលាង ពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ជាបណ្ដោះអាសន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីសម្រេចរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ បានសម្រេចថា ត្រូវផ្អាកតួនាទី និងភារកិច្ចជាបណ្ដោះអាសន្ន លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ចំពោះភាពមិនប្រក្រតីនៃការអនុវត្តការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរ។

ក្នុងសេចក្ដីសម្រេចដដែលនេះ ក៏បានចាត់តាំងលោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ ជាអនុប្រធានទទួលបន្ទុករួមនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។ អនុប្រធានទទួលបន្ទុករួម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង មានភារកិច្ចដឹកនាំ និងគ្រប់គ្រងការងាររបស់មន្ទីរ រហូតដល់មានការសម្រេចជាថ្មី របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម