សេដ្ឋកិច្ច
ភាគហ៊ុនក្រុមហ៊ុនអចលនទ្រព្យចិន Evergrande ស្ទុះងើបឡើងវិញដល់ ៧០ ភាគរយ
ភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande បានកើនតម្លៃដល់ ៧០ ភាគរយ ដែលនាំមុខគេនៅលើសន្ទស្សន៍ Hang Seng លើផ្សារហ៊ុនរបស់ហុងកុង ខណៈវាជាសញ្ញាមួយបង្ហាញថា វិស័យអចលនទ្រព្យរបស់ចិនស្ទុះងើបឡើងវិញយ៉ាងខ្លាំង ។
ក្នុងនោះដែរ ភាគហ៊ុនផ្សេងទៀតដូចជា ក្រុមហ៊ុន Country Garden Holdings កើនឡើង ២៦ ភាគរយ ហើយក្រុមហ៊ុន Logan Group ក៏បានកើនឡើងដូចគ្នាចំនួន ២៨ ភាគរយ ខណៈដែលសន្ទស្សន៍អចលនទ្រព្យ Hang Seng បានកើនឡើងប្រហែល ៤ ភាគរយ ។
ទន្ទឹមនោះ ការកើនឡើងតម្លៃភាគហ៊ុននេះ គឺបន្ទាប់ពីក្រុមហ៊ុន Country Garden ត្រូវបានគេរាយការណ៍ថា អាចមានលទ្ធភាពបង់ប្រាក់ចំនួន ២២.៥ លានដុល្លារក្នុងការទូទាត់ប័ណ្ណបំណុលកាលពីថ្ងៃអង្គារ ដែលធ្វើឲ្យក្រុមហ៊ុននេះចៀសផុតពីបញ្ហាគ្មានលទ្ធភាពសងបំណុល និងចៀសផុតពីវិបត្តិហិរញ្ញវត្ថុ ។
គួរបញ្ជាក់ថា ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំរបស់ប្រទេសចិន Evergrande បានជួបប្រទះវិបត្តិបំណុលនៅក្នុងឆ្នាំ ២០២១ និងបានដាក់ពាក្យសុំការការពារក្ស័យធននៅអាមេរិកថែមទៀតផង ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNBC
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ