ព័ត៍មានទាន់​ហេតុការណ៏
Search

បទ រាំ​បាំ​បាំ អា​ប៉ោក​ក្មួយ​ពូ មីង​ស៊ី​ត្រាវ មុន​រាំ​លើក​ខោ​ឲ្យ​កប់ និង Super មាន់ បាន​ធ្វើ​ឲ្យ​កក្រើក​អង្គរ​ឃ្យុ​ង​យូ​

សៀមរាប ​៖ ក្រោយ​មាន​ភ្លៀង​កាលពី​ថ្ងៃអាទិត្យ​ ទើប​ក្រុមការងារ​នៃ​ក្រុមហ៊ុន​ស្រា​បៀរ​Anchor សម្រេច​លើក​កម្មវិធី​ប្រគំ​តន្ត្រី ANCHOR BEACH CARNIVAL 2017 មក​ធ្វើ​នៅ​រាត្រី​ថ្ងៃ​ចន្ទ​វិញ​ដោយ​ការចូលរួម​ពី​កំពូល​តារា​ចម្រៀង​ល្បីៗ​ដូចជា កញ្ញា ឱក សុគន្ធ​កញ្ញា លោក ឆាយ វីរៈ​យុទ្ធ​, លោក NIKO, លោក ជី​ដេវីដ​, កញ្ញា សួស វី​ហ្សា និង តារាចម្រៀង​ល្បី​មកពី​ប្រទេស​ថៃ​ផងដែរ​គឺ​លោក TONO PHAKHIN និង​ក្រុម​ភ្លេង TONO & The Dust ។

រាត្រី​ដ៏​អស្ចារ្យ​នៅ​ខេត្តសៀមរាប​នេះ​គឺមាន​បងប្អូន​ទស្សនិកជន​ចូលរួម​ទស្សនា និង​ទទួលយក​ភាពសប្បាយ​រីករាយ​យ៉ាងពិត​ប្រាកដ​ជាមួយ​រស​ជាតិ​ដ៏​ស្រទន់​នៃ​ស្រា​បៀរ​អាន់​ឆ័​រ ក៏ដូចជា​ទស្សនា​កម្មវិធី​ប្រគំ​តន្ត្រី ANCHOR BEACH CARNIVAL 2017 បណ្តើរៗ ពិសា​ស្រា​បៀរ​បណ្តើរ​នៅលើ​ឆ្នេរ​ខ្សាច់​សមុទ្រ​ ពិតៗ​នៅ​ទីលាន​អង្គរ​ឃ្យុ​ង​យូ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។​

អ្វីដែល​គួ​ឲ្យ​កត់សម្គាល់ និង​កន្ត្រាក់​អារម្មណ៍​អ្នកចូលរួម​ឲ្យ​រាំ​តាម​នោះ ព្រោះ​កំពូល​តារា​ទាំង​៥​រូប​បាន​យក​បទ​ចម្រៀង​ថ្មីៗ​ជា​ចង្វា​ក់​ញាក់ ដោយ​កញ្ញា ឱក សុគន្ធ​កញ្ញា បាន​លើកយក​បទ​ថ្មី​មក​បកស្រាយ​គឺ​បទ Super មាន់​, រីឯ លោក ឆាយ វីរៈ​យុទ្ធ ក៏បាន​បកស្រាយ​នូវ​បទ​ចម្រៀង​ថ្មី​ដែរ​គឺ​បទ អា​ប៉ោក​ក្មួយ​ពូ​, ស្របគ្នា​នោះ លោក ជី​ដេវីដ ក្រៅ​ពីបទ រាំ​ញី​កែងជើង លោក​ក៏បាន​យក​បទ​ថ្មី​គឺ​បទ រាំ​បាំ​បា​, ចំណែក​បទ មីង​ស៊ី​ត្រាវ ជា​បទ​ថ្មី​របស់​កញ្ញា សួស វី​ហ្សា និង​បទ មុន​រាំ​លើក​ខោ​ឲ្យ​កប់ របស់ លោក Niko ហើយ​បន្ទាប់ពី​តារាចម្រៀង​ក៏មាន​DJ ដ៏​ស្រស់ស្អាត​គឺ DJ Maily មក Mix Music ជូន​អ្នក​ចូលរួមបាន​ទស្សនា​រហូតដល់​ចប់​កម្មវិធី​។​

គួរបញ្ជាក់​ផងដែរ​ថា ការប្រគំ​តន្ត្រី ANCHOR BEACH CARNIVAL 2017 នៅ​ខេត្តសៀមរាប​នេះ​គឺជា​ថ្ងៃ​ចុងក្រោយ ហើយ​ក្រុមការងារ​នឹង​បន្តទៅ​រៀបចំ​នៅ​ខេត្តបាត់ដំបង​នា​ចុង​សប្តាហ៍​ទី 01 និង 02 ខែ​មេសា​នេះ៕