Connect with us

កីឡា

កីឡាករ បញ្ញា ចេឡា ចេញពីមន្ទីរពេទ្យ ក្រោយការឧបត្ថម្ភព្យាបាលពីឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ

បានផុស

នៅ

កីឡាករ​ប្រដាល់ បញ្ញា ចេឡា ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​ដើម្បី​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ បន្ទាប់​ពី​​ទទួល​បាន​ការ​ឧបត្ថម្ភ​ទាំង​ស្រុង​លើ​ការ​ព្យាបាល​ពី​ឯកឧត្តម​ ឌី វិជ្ជា និង​លោក​ជំទាវ ហ៊ុន ម៉ាណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​លោក​ នាង ស៊ីវុត្ថា ប្រធាន​គ្រប់​​គ្រង​កម្មវិធី​​ប្រដាល់​នៅ​ទូរទស្សន៍​បាយ័ន​បាន​ឲ្យ​ដឹង​ថា ៖«ចូល​រួម​ផ្តល់​ក្តីរំភើប និងសប្បាយស្វាគមន៍ការ​រស់​រៀន​​មាន​ជីវិត​ទី​២​របស់​កីឡាករ បញ្ញា ចេឡា។ គ្រប់​យ៉ាងជាការរ៉ាប់រងរបស់លោកជំទាវអគ្គនាយិការ ហ៊ុន ម៉ាណា ឯកឧត្តម ឌី វិជ្ជា (ទេវតាមនុស្សធម៌) លើការទទួលខុសត្រូវរាល់ការចំណាយព្យាបាល។ ក៏​សូមអរគុណដល់លោកវេជ្ជបណ្ឌិត​ ឆឹង យ៉ាវយ៉េន វិជ្ជ.ជឹម ផល្លា (ប្រចាំការសង្គ្រោះ) និង​ក្រុម​គ្រូ​ពេទ្យ​សង្គ្រោះបន្ទាន់​ មន្ទីរ​ពេទ្យរុស្ស៊ី ដែលប្រឹងប្រែងជួយសង្គ្រោះអាយុជីវិតកីឡាករ បញ្ញា ចេឡា បានជោគជ័យ»។

លោក​បាន​បញ្ជាក់​ថា ថ្ងៃនេះ កីឡាករ ចេឡា ត្រូវ​បាន​​ក្រុម​គ្រូ​ពេទ្យ​អនុញ្ញាត​​ចេញ​ពី​មន្ទីពេទ្យ​ដើម្បី​ទៅ​សម្រាក​ព្យាបាល​នៅ​ផ្ទះ​វិញហើយ។

កីឡាករ​ បញ្ញា ចេឡា បាន​របួស​កក់ឈាម​ក្នុង​ខួរ​ក្បាល​ដែល​ត្រូវ​បាន​សង្គោះ​បន្ទាន់ និង​ធ្វើ​ការ​វះ​កាត់ បន្ទាប់​ពី​រូប​គេ​បាន​ឡើង​ប្រកួត​វាយ​បុក​ខ្លាំងជា​មួយ​កីឡាករ ខេមរា កាល​ពី​ខែ​សីហា ឆ្នាំ​២០២៣​៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម