Connect with us

ជីវិតកម្សាន្ដ

ឆាយ វីរៈយុទ្ធ រក្សាបានចំណងស្នេហាផ្អែមល្ហែម រឹងមាំ រយៈពេលជាង ៦ ឆ្នាំ

បានផុស

នៅ

ចំណង​ស្នេហា​របស់​តារា​ចម្រៀង​ប្រុស​លោក ឆាយ វីរៈយុទ្ធ និង​ភរិយា​អ្នកនាង សែ ចាន់ឌី គិត​មក​ទល់​ពេលនេះ បាន​ចាប់ផ្ដើម​ឡើង​មាន​រយៈពេល​ជាង ៦ ឆ្នាំ​ហើយ ខណៈ​ចំណងដៃ​អាពាហ៍ពិពាហ៍​ពួកគេ​ទទួល​បាន​កូនស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​កត់សម្គាល់​ក្រោយ​ជោគជ័យ​លើ​វិស័យ​សិល្បៈ​យូរ​ឆ្នាំ​មកនេះ បើ​ក្រឡេក​ទៅ​មើល​ពី​ជីវិត​គូ​របស់​តារា​ចម្រៀង​លោក ឆាយ វីរៈយុទ្ធ វិញ ក៏​មាន​សុភមង្គល​ខ្លាំង​ណាស់​ដែរ ខណៈ​ជា​រឿយៗ លោក និង​ភរិយា តែងតែ​បង្ហាញ​ពី​ក្ដី​ស្រឡាញ់ និង​ភាព​ផ្អែមល្ហែម​ក្នុង​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ ដើម្បី​ឲ្យ​ជីវិត​គូ​កាន់តែ​មាន​ន័យ​ថែម​មួយ​កម្រិត​ទៀត។

ដោយឡែក​ចាប់​អារម្មណ៍​នៅ​ក្នុង​ថ្ងៃ​ខួបកំណើត លោក ឆាយ វីរៈយុទ្ធ គឺ ត្រូវ​បាន​ភរិយា​អ្នកនាង សែ ចាន់ឌី ទម្លាយ​ពី​សារ​ជូនពរ​យ៉ាង​ផ្អែមល្ហែម។ អ្នកនាង សែ ចាន់ឌី បាន​រៀបរាប់​អត្ថន័យ​ថា «រីករាយ​ថ្ងៃ​ខួបកំណើត ប្ដី​សម្លាញ់ ឆាយ វីរៈយុទ្ធ (Chhay Virakyuth) ១២-០៩-២០២៣ ក្នុង​ថ្ងៃ​ដ៏​ពិសេស​នេះ សូម​ជូនពរ​បង សូម​ប្រកប​ដោយ​ពុទ្ធពរ​ទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភានៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ»។

អ្នកនាង សែ ចាន់ឌី បាន​បន្ថែម​ថា «ជា​ពិសេស សូម​ឲ្យ​រាល់​បំណង​ប្រាថ្នា​របស់​បង សូម​ឲ្យ​ជោគជ័យ​ដូច​ចិត្ត​ប៉ង ស្រលាញ់​បង​ខ្លាំង​ណាស់ ពី​ភរិយា​របស់​បង»។ តាមរយៈ​នេះ គេ​ឃើញ​មាន​អ្នកគាំទ្រ​មួយ​ចំនួន ផ្ញើ​សារ​ជូនពរ​ក្នុង​ថ្ងៃ​ខួប​កំណើត​ផង​ដែរ ខណៈ​ខ្លះ​ទៀត​ក៏​សរសើរ​ចំណង​ស្នេហា​ដ៏​ផ្អែមល្ហែម​របស់​ពួកគេ​ដែរ។

គួរ​រម្លឹក​ថា លោក ឆាយ វីរៈយុទ្ធ និង​ភរិយា​អ្នកនាង សែ ចាន់ឌី បាន​សម្រេច​ចិត្ត​ចូល​រោងការ​តាម​ប្រពៃណី កាលពី​ថ្ងៃ​ទី ២១ ខែ​ឧសភា ឆ្នាំ ២០១៧ ដោយ​គិត​មក​ដល់​ពេលនេះ មាន​រយៈពេល​ជាង ៦ ឆ្នាំ មក​ហើយ ខណៈ​ចំណង​ស្នេហា​ពួកគេ​នៅតែ​រក្សា​បាន​ភាព​ផ្អែមល្ហែម​គួរ​ឲ្យ​ស្ងើចសរសើរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម