Connect with us

ព័ត៌មានអន្ដរជាតិ

គូស្នេហ៍រួមភេទក្នុងយន្តហោះ ត្រូវប៉ូលិសចាប់ខ្លួននៅ អេស្ប៉ាញ

បានផុស

នៅ

អ្នកដំណើរពីរនាក់របស់ EasyJet ត្រូវបានប៉ូលិសនៅកោះ Ibiza នាំចេញពីយន្តហោះ បន្ទាប់ពីពួកគេរួមភេទក្នុងបង្គន់ អំឡុងពេលហោះហើរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍នៅលើយន្តហោះនេះ ត្រូវបានអ្នកដំណើរជាច្រើនប្រទះឃើញ ហើយអស់សំណើចព្រោះ ស្ត្រីនោះកំពុងហារមាត់ថ្ងូរអំឡុងពេលរួមភេទ ។

មិនតែប៉ុណ្ណោះ គូស្នេហ៍ទាំងពីរត្រូវបានគេថតវីដេអូទៀតផង បណ្ដាលឲ្យមហាជនបញ្ចេញមតិបែបកំប្លែងជាច្រើនដូចជា “សង្ឃឹមថាគាត់មិនមែនអ្នកបើកយន្ដហោះចុះ” ។

អ្នកនាំពាក្យរបស់ EasyJet បានប្រាប់សារព័ត៌មាន MailOnline ថា “យើងអាចបញ្ជាក់ត្រឹមថា នេះជាជើងហោះហើរពី Luton ទៅ Ibiza កាលពីថ្ងៃទី៨ ខែកញ្ញា ហើយត្រូវប៉ូលិសមកដោះស្រាយ ដោយសារតែអាកប្បកិរិយារបស់អ្នកទាំងពីរ” ។

យ៉ាងណាមិញអត្តសញ្ញាណរបស់គូស្នេហ៍ខាងលើមិនត្រូវបានគេលាតត្រដាងទេ ប៉ុន្តែពួកគេខុសច្បាប់មាត្រាទី ៧១ ស្ដីពីបទល្មើសផ្លូវភេទឆ្នាំ ២០០៤ ចែងថា “ការរួមភេទនៅក្នុងបន្ទប់ទឹកសាធារណៈគឺខុសច្បាប់” ៕

ប្រែសម្រួល៖ វារី

ប្រភព៖ dailymail

ចុចអាន៖ នារីម្នាក់បាត់ខ្លួនយ៉ាងអាថ៌កំបាំងនៅ អេស្ប៉ាញ ៩ ឆ្នាំក្រោយបែររកឃើញក្នុងជញ្ជាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម