Connect with us

ព័ត៌មានជាតិ

មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង ផ្តល់​ចំណេះដឹង​ផ្នែក​បដិសណ្ឋារកិច្ច​ដល់​ប្រជា​សហគមន៍​ឃុំ​កណ្តោល

បានផុស

នៅ

កោះកុង​ ៖ មន្ត្រី​ជំនាញ​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង បានផ្តល់​ការអប់រំ​យល់ដឹង​ផ្នែក​បដិសណ្ឋារកិច្ច​ដល់​ប្រជា​សហគមន៍​ឃុំ​កណ្តោល​ប្រមាណ​៤០​នាក់ ដើម្បី​ពង្រីក​ចំណេះដឹង​មុននឹង​ត្រៀម​បើក​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​នាពេលខាងមុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេត រ៉ា​ស៊ូ ប្រធានការិយាល័យ​ឧស្សាហ៍កម្ម​ទេសចរណ៍​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង បានឱ្យដឹង​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣​ថា ប្រជា​សហគមន៍​ឃុំ​កណ្តោល បានទទួល​ចំណេះដឹង​ផ្នែក​បដិសណ្ឋារកិច្ច និង​ការផ្តល់សេវា​កម្មដ​ល់អ្ន​ក​ទេសចរ​រយៈពេល​៣​ថ្ងៃ​មកហើយ ក្នុង​គោលបំណង​ពង្រីក​ចំណេះដឹង​សមត្ថភាព​ដល់​ពួកគាត់​។

លោក សេត រ៉ា​ស៊ូ ពន្យល់​ទៀតថា មេរៀន​បង្ហាត់បង្ហាញ​ដល់​ប្រជា​សហគមន៍ មានដូចជា​៖ ការត្រៀម​ផ្តល់​សេវាកម្ម រៀបចំ​ធ្វើ​អនាម័យ​សោ​ភ័​ណ្ឌ​ទីតាំង​ទេសចរណ៍​ឱ្យមាន​ភាព​ទាក់ទាញ របៀប​ចាប់​កាន់​ម្ហូប​ភេសជ្ជៈ និង​បដិសណ្ឋាកិច្ច​ភ្ញៀវទេសចរ​ប្រកបដោយ​ស្នាមញញឹម​។

តំបន់​សហគមន៍​ការពារ​ធម្មជាតិ​ឃុំ​កណ្តោល ដែល​ស្ថិតនៅ​ក្នុងស្រុក​បូ​ទុម​សាគរ ពិត​ជា​មាន​សក្តានុពល​ធម្មជាតិ​ជីវៈ​ចម្រុះ​ជាច្រើន​មិន​ចាញ់​តំបន់​អេកូ​ទេសចរ​ផ្សេងៗ​ទៀតឡើយ​ក្នុង​ខេត្តកោះកុង​។ នៅពេល​ពួកគាត់​បើក​ជា​តំបន់​ទេសចរណ៍​ទៅ​ថ្ងៃមុខ​មែន​នោះ គឺអាច​ទទួលបាន​ឱកាស​ការងារ​ធ្វើ និង​ប្រាក់ចំណូល​ផងដែរ ចៀសវាង​ទៅ​បរបាញ់​សត្វ​ខុសច្បាប់ ឬ​ការទន្ទ្រាន​ដីធ្លី​រដ្ឋ​ជាដើម​។

ទាក់ទិន​ការបង្ហាត់បង្ហាញ​អប់រំ​យល់ដឹង​នេះ​ដែរ លោក រ៉ា​ស៊ូ កត់​សម្គាល់​ឃើញ​ថា ប្រជា​សហគមន៍​ពិតជា​ផ្តោត​ការយកចិត្តទុកដាក់​ស្តាប់ និង​អនុវត្ត​បាន​ល្អ​ប្រសើរ ដោយ​ពួកគាត់​ជឿជាក់​ថា មាន​សមត្ថភាព​បម្រើ​ការងារ​លើ​វិស័យ​ទេសចរណ៍​ប្រកប​ប្រសិទ្ធភាព​។

លោក សេង សិ​ម ប្រធាន​តំបន់​ការពារធម្មជាតិ​ឃុំ​កណ្តោល និង​អ្នកស្រី​អ៊ុង ចាន់ថន ជា​សមាជិកា លើកឡើងថា ការដែល​ពួកគាត់​បាន​ទទួល​ចំណេះដឹង​ផ្នែក​វិស័យ​ទេសចរណ៍​នេះ ក៏​ព្រោះ​ពួកគាត់​គ្រោង​បើក​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដើម្បី​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ដើរ​ទស្សនា​កម្សាន្ត​សម្រស់​ព្រៃកោងកាង សត្វ​បក្សី​ជាច្រើន​ប្រភេទ ផ្តល់​សេវាកម្ម​ផ្ទះ​ស្នាក់នៅ​ហូបចុក និង​ជូន​ភ្ញៀវ​ដើរ​ចាប់​ត្រី មឹក និង​បង្គា​ជាដើម​។

តំណាង​តំបន់​ការពារធម្មជាតិ​ឃុំ​កណ្តោល​បន្ត​ថា ក្រោយ​ការសិក្សា​ស្វែងយល់​៣​ថ្ងៃ​មកហើយ​នេះ គឺ ពួកគាត់​បាន​យល់ដឹង​បន្តិច​ម្តងៗ​ហើយពី​របៀប​ត្រៀមខ្លួន​ស្វាគមន៍ និង​ផ្តល់​សេវា​ជូន​អ្នកទេសចរ​ធ្វើ​យ៉ាង​ណា​ឱ្យ​ល្អ ដើម្បីឱ្យ​ភ្ញៀវទេសចរ​មកលេង​ហើយ​ចង់​មកលេង​ទៀត គ្រា​តំបន់​ការពារធម្មជាតិ​មួយ​នេះ​ដំណើរការ​ឆាប់ៗ​ខាងមុខ​។

លោក សេង សឹម និង​អ្នកស្រី ចាន់ថន រំពឹងថា ពួកគាត់​នឹង​បន្ត​ទទួលបាន​ចំណេះដឹង​ជា​បន្តបន្ទាប់​ទៀត​អំពី​វិស័យ​ទេសចរណ៍ និង​របៀប​គ្រប់គ្រង​តំបន់​ទេសចរណ៍​ឱ្យ​ដំណើរការ​ប្រកបដោយ​អភិបាលកិច្ច​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ដែល​តម្រូវ​។

សហគមន៍​តំបន់ការពារធម្មជាតិ​ឃុំ​កណ្តោល មាន​ផ្ទៃដី​សរុប​ជាង​៤​ពាន់​ហិច​តា ស្ថិតនៅ​ស្រុក​បូ​ទុម​សាគរ ខេ​ត្ត​កោះកុង សព្វ​ថ្ងែ​ទីនោះ​មាន​សក្តានុពល​សំបូរបែប​ជាច្រើន​ដែល​មិនទាន់បាន​ការកែច្នៃ​អោយ​ល្អ សម្រាប់​ផ្តល់​សេវា​ទេសចរណ៍​កម្សាន្ត​ធម្មជាតិ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម