Connect with us

ព័ត៌មានអន្ដរជាតិ

ហាងឆេងផ្ទះថ្មីនៅ ចិន ធ្លាក់ចុះក្នុងល្បឿនលឿនបំផុតនារយៈពេល ១០ ខែមកនេះ

បានផុស

នៅ

តម្លៃផ្ទះថ្មីរបស់ប្រទេសចិនបានធ្លាក់ចុះក្នុងល្បឿនយ៉ាងលឿនបំផុតក្នុងរយៈពេល ១០ ខែ គិតត្រឹមខែសីហា ដោយសារតែស្ថានភាពនៅក្នុងវិស័យអចលនទ្រព្យបន្តកាន់តែអាក្រក់ទៅៗ ទោះបីជាមានវិធានការគាំទ្រពីសំណាក់រដ្ឋាភិបាលនាពេលថ្មីៗនេះក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមការគណនារបស់សារព័ត៌មាន Reuters ដោយផ្អែកលើទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិនបានឲ្យដឹងថា ការធ្លាក់ចុះ ០.៣​ ភាគរយពីមួយខែទៅមួយខែបានកើតឡើង បន្ទាប់ពីការធ្លាក់ចុះ ០.២ ភាគរយនៅក្នុងខែកក្កដា ហើយតម្លៃបានបន្តធ្លាក់ចុះ ០.១ ភាគរយបន្ថែមទៀត បើធៀបនឹងឆ្នាំមុន ។

នាប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសចិនបានបញ្ចេញនូវវិធានការមួយចំនួនដើម្បីជំរុញការទិញផ្ទះ រួមទាំងការបន្ធូរបន្ថយច្បាប់កម្ចីប្រាក់ ក៏ដូចជាបន្ធូរបន្ថយការទប់ស្កាត់ការទិញផ្ទះនៅក្នុងទីក្រុងមួយចំនួនផងដែរ ។

តាមរយៈគោលនយោបាយនេះ បានផ្តល់ឲ្យទីក្រុងធំៗដូចជា ទីក្រុងប៉េកាំង បង្កើនការលក់ផ្ទះថ្មី ប៉ុន្តែអ្នកខ្លះបារម្ភថា ផ្ទះទាំងនោះ​អាចរស់បានក្នុងរយៈពេលខ្លី​ប៉ុណ្ណោះ ហើយអាចធ្វើឲ្យតម្រូវការនៅក្នុងទីក្រុងតូចៗកាន់តែលែងសូវមាន ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Yahoo

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម