Connect with us

ព័ត៌មានអន្ដរជាតិ

NASA មាន​គម្រោង​បង្កើត​មនុស្សយន្ត​អវកាស​ ដើម្បី​រុករក​ព្រះច័ន្ទ និង​ភពព្រះអង្គារ

បានផុស

នៅ

ទីភ្នាក់ងារអវកាសបានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Apptronik, Inc ដើម្បីធ្វើមនុស្សយន្ដ Apollo ឲ្យមានសមត្ថភាពក្នុងការជួយដល់អវកាសយានិក​ទៅភពព្រះច័ន្ទ និងភពព្រះអង្គារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សយន្តនេះមានកម្ពស់ ១៧២ សង់ទីម៉ែត្រ និងទម្ងន់ ៧៣ គីឡូក្រាម ហើយដំបូងគេរំពឹងថា ថ្មមួយដុំអាចឲ្យវាដំណើរការបានប្រហែល ៤ ម៉ោង ។

ទោះបច្ចុប្បន្នវាជា មនុស្សយន្ដដែលគេប្រើលើផែនដីនៅឡើយ ប៉ុន្តែគេសង្ឃឹមថា Apollo អាចជាប្រយោជន៍សម្រាប់ NASA ក្នុងការរុករកភពឆ្ងាយៗ ធ្វើការដែលមានហានិភ័យខ្ពស់ជំនួសមនុស្សនាពេលខាងមុខ ព្រោះពួកយើងអាចគ្រប់គ្រងវាពីផែនដីបាន ។

ក្រៅពីមនុស្សយន្ដ Apollo ទីភ្នាក់ងារអវកាស NASA ក៏កំពុងដំណើរការគម្រោង CoSTAR ផងដែរ ដើម្បីសម្របខ្លួនមនុស្សយន្តដែលមានស្រាប់ ទៅរុករកភពព្រះច័ន្ទ និងភពអង្គារដោយស្វ័យភាព ។

ដូចគ្នានេះដែរ បេសកកម្ម Dragonfly របស់ NASA នឹងមានយាន rotorcraft ស្វយ័តហោះទៅកាន់ព្រះច័ន្ទដ៏ធំបំផុតរបស់ភពសៅរ៍គឺ Titan ។ ហើយការបាញ់បង្ហោះត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅឆ្នាំ ២០២៧ និងទៅដល់នៅឆ្នាំ ២០៣៤ ។

លើសពីនេះ NASA ថែមទាំងមានមនុស្សយន្តស្រាប់ឈ្មោះថា Valkyrie ដែលអាចផ្តល់ជំនួយដល់អវកាសយានិកដែលបានគ្រោងទុកសម្រាប់ Apollo ទៀតផង ៕

ប្រែសម្រួល៖ វារី

ប្រភព៖ dailystar

ចុចអាន៖ តើពិតជាមានមនុស្សក្រៅភពមែនឬ? ពេលនេះ អង្គការ NASA បញ្ចេញរបាយការណ៍ហើយ

ចុចអាន៖ អង់គ្លេស អាចបង្កើតទាហានយន្ត មើលធ្លុះជញ្ជាំង នៅឆ្នាំ ២០៣០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤៦ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ២ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

កីឡា៣ ម៉ោង មុន

ក្លិប Fenerbahce ពិចារណាដកខ្លួនពីលីគតួកគី ជុំវិញការវាយប្រហារលើកីឡាករ

Sokha Hotels

ព័ត៌មានពេញនិយម