Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ប្រាប់រឿងម្យ៉ាង ដែល អ៊ុយក្រែន អាចបញ្ចៀសជម្លោះជាមួយរុស្ស៊ីបាន មិនបាត់ដីច្រើនដូចពេលនេះ

បានផុស

នៅ

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ NBC News ក្នុងបទសម្ភាសមួយដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យទី១៧ខែកញ្ញាថា អ៊ុយក្រែនអាចចៀសផុតពីការស្លាប់មនុស្សរាប់សែននាក់ និងបាត់បង់ទឹកដីតិចជាងនេះ ប្រសិនបើខ្លួនឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី មុនពេលជម្លោះចាប់ផ្តើមកាលពីខែកុម្ភៈឆ្នាំមុន។

លោក ដូណាល់ ត្រាំ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បានប្រាប់ពិធីករ NBC លោក Kristen Welker ថា ការបាត់បង់ទឹកដីអ៊ុយក្រែនទៅដៃរុស្ស៊ី គឺជាអ្វីដែលអាចចរចាបាន។ មនុស្សជាច្រើនរំពឹងថា ទីក្រុងកៀវនឹងបោះបង់គំនិត ទាមទារតំបន់គ្រីមៀនិងផ្នែកផ្សេងទៀតនៃប្រទេសជាថ្នូរនឹងសន្តិភាព។

លោក ត្រាំ ​បន្ត​ថា “​ដូច្នេះ​ពួកគេ​អាច​ធ្វើ​កិច្ច​ព្រមព្រៀង​មួយ​ ដែលនាំឲ្យទឹកដីរបស់អ៊ុយក្រែនត្រូវរុស្ស៊ីដណ្តើមយកតិចជាងនេះ។ ពួកគេ​អាច​ធ្វើ​កិច្ច​ព្រមព្រៀង​មួយ ​ដែល​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​គេ​សម្លាប់។ ឥឡូវ ​គ្មាន​នរណា​ដឹង​ថា​តើ ​អ៊ុយក្រែន​នឹង​ត្រូវ​រុស្ស៊ី​កាន់កាប់​ទាំង​ស្រុង ឬអត់នោះ​ទេ”។

បន្ទាប់មក លោក ត្រាំ បានអះអាងជាថ្មីម្តងទៀតថា ប្រសិនបើជាប់ឆ្នោតនៅឆ្នាំក្រោយ គាត់នឹងរៀបចំកិច្ចព្រមព្រៀងសន្តិភាព ក្នុងរយៈពេល២៤ម៉ោង។

(រូបថត៖ AP)

គាត់បានប្រាប់លោក Welker ថា “ខ្ញុំនឹងនាំប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ចូលក្នុងបន្ទប់ហើយខ្ញុំនឹងនាំ ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី ចូលក្នុងបន្ទប់ដែរ រួចខ្ញុំនឹងនាំពួកគេចូលជាមួយគ្នា ហើយខ្ញុំនឹងមានកិច្ចព្រមព្រៀងដោះស្រាយមួយ”។

លោក​​កត់​សម្គាល់​ថា “នឹង​មាន​ភាព​ងាយ​ស្រួលជាងនេះ ​ប្រសិន​បើ​សង្គ្រាម​មិន​បាន​ចាប់​ផ្តើម ហើយ​អ្នក​នឹង​ឃើញ​មនុស្ស​រាប់​សែន​នាក់នៅ​រស់ ​ប៉ុន្តែ​ខ្ញុំ​អាច​ធ្វើ​វា​បាន ហើយ​អាច​ធ្វើ​បាន​លឿន​បំផុត”។

ជំហររបស់លោក ត្រាំ លើអ៊ុយក្រែន គឺផ្ទុយស្រឡះពីលោក ​ចូ បៃដិន ដែលប្តេជ្ញាថា នឹងផ្តល់ជំនួយយោធារបស់ទីក្រុងកៀវ ដរាបណាពួកគេត្រូវការ ដើម្បីកម្ចាត់រុស្ស៊ីនៅលើសមរភូមិ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ត្រាំ ដាក់ចេញផែនការ នាំសន្តិភាព ឲ្យ រុស្ស៊ីនិងអ៊ុយក្រែន ក្នុងពេលត្រឹម ២៤ម៉ោង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម