ព័ត៌មានជាតិ
ភាគីនិយោជក ស្នើ រដ្ឋាភិបាល ជួយបញ្ចុះតម្លៃភស្តុភារកម្ម ៣៥% សម្រួលការធ្វើអាជីវកម្ម
ភាគីនិយោជក ស្នើឲ្យរដ្ឋាភិបាល ជួយបញ្ចុះតម្លៃភស្តុភារកម្ម ៣៥% ដើម្បីសម្រួលដល់ការធ្វើអាជីវកម្ម ក៏ដូចជាសម្រួលការចរចាប្រាក់ឈ្នួលកម្មករនិយោជិតកាន់តែរលូន និងងាយស្រួលបន្ថែមទៀត។
ថ្លែងក្រោយកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើកទី ៥ នៅថ្ងៃទី ១៨ កញ្ញានេះ ឧកញ៉ា ណាង សុធី អនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី ៣ តំណាងភាគីនិយោជក បានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំភាគីនិយោជកបានដាក់សំណើតែមួយគត់ដល់រាជរដ្ឋាភិបាលជួយដោះស្រាយ គឺ ភស្តុភារកម្ម ក្នុងនោះស្នើឲ្យរដ្ឋាភិបាលជួយសម្រួលបញ្ចុះតម្លៃ ៣៥% នៃកញ្ចប់បង់ប្រចាំថ្ងៃ។
ឧកញ៉ា ណាង សុធី បានបន្តថា ការស្នើឲ្យរដ្ឋាភិបាលបញ្ចុះភស្តុភារកម្ម ៣៥% នេះ ព្រោះថាបច្ចុប្បន្ននេះ ភស្តុភារកម្ម ជាចំណុចដែលអ្នកវិនិយោគកំពុងប្រឈម និងជួបការលំបាកដោយសារមានការចំណាយច្រើនលើសតាមបណ្ដាប្រទេសនានានៅទ្វីបអាស៊ីអាគ្នេយ៍។
ឧកញ៉ា ណាង សុធី បានបន្តថា «ការបញ្ចុះភស្តុភារកម្មនេះវាជាអំណោយផលល្អ នៃកិច្ចពិភាក្សាប្រាក់ឈ្នួលឆ្នាំ ២០២៥ ខាងមុខ ដែលនៅសល់ពេលវេលាតែ ៩ ខែទៀតប៉ុណ្ណោះ ហើយប្រសិនបើរដ្ឋាភិបាលជួយសម្រួលបញ្ហានេះបានការពិភាក្សាប្រាក់ឈ្នួលនឹងមានលទ្ធភាពច្រើនជាង និងងាយស្រួលជាង»។
បើតាម ឧកញ៉ា ណាង សុធី សំណូមពររបស់ភាគីនិយោជកនេះ រដ្ឋាភិបាល នឹងពិចារណា ហើយសង្ឃឹមថានៅថ្ងៃទី ១៣ ខែវិច្ឆិកា ក្នុងកម្មវិធីជំនួបរាជរដ្ឋាភិបាលជាមួយវិស័យឯកជនខាងមុខ នឹងទទួលបានលទ្ធផលពិតប្រាកដជាមិនខានឡើយ។
លោក គឹម ចាន់សំណាង អនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី ៣ បានមានប្រសាសន៍ថា ភាគីសហជីព នឹងដាក់សំណើទៅរដ្ឋាភិបាលជួយដោះស្រាយពីទុក្ខកង្វល់របស់កម្មករដែលគ្រោងនឹងប្រជុំពិភាក្សាគ្នាសម្រេចចុងក្រោយនៅមុនថ្ងៃទី ២៨ កញ្ញា ដែលជាប្រជុំប្រាក់ឈ្នួលលើកចុងក្រោយ។
លោកបានបន្តថា សំណើរបស់សហជីពផ្តោតទៅលើការជួយបញ្ចុះថ្លៃទឹកភ្លើង តបណ្ដាញទឹករដ្ឋតាមផ្ទះជួលកម្មករសាងសង់ថ្មី បន្ថែមអត្ថប្រយោជន៍លើរបបសន្តិសុខសង្គម (ប.ស.ស) ពិសេសលើការថែទាំសុខភាពកម្មករដោយឲ្យមន្ទីរពេទ្យដែលជាដៃគូរបស់ ប.ស.ស ផ្តល់សេវាបានល្អប្រសើរជាងមុនជាដើម៕
អត្ថបទ ៖ សំអឿន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង