Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​នឹង​រៀបចំ​ការផ្សាយ​បន្ត​ផ្ទាល់​កម្មវិធី អបអរសាទរ​ព្រឹត្តិការណ៍ «​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ល្ងាច​ថ្ងៃទី​២០ ខែកញ្ញា

បានផុស

នៅ

ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ការផ្សាយ​បន្ត​ផ្ទាល់​កម្មវិធី អបអរសាទរ​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​នៃ​ការចុះបញ្ជី «​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដោយ​រៀបចំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោម​អធិបតីភាព​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចំនួន ៣​កន្លែង ដើម្បី​ឱ្យ​ពលរដ្ឋ​អាច​ទស្សនា​នៅ​ល្ងាច​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២៣​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា នា​ល្ងាច​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២៣​ខាងមុខនេះ នឹងមាន​រៀបចំ​ពិធី​អបអរសាទរ​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​នៃ​ការចុះបញ្ជី «​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោម​អធិបតីភាព​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឱ្យ​ទទួលបាន​ជោគជ័យ និង​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ការផ្សាយ​បន្ត​ផ្ទាល់​ចំនួន ៣​កន្លែង​ថែមទៀត ដើម្បីឱ្យ​ពលរដ្ឋ​អាច​ទស្សនា​ឱ្យបាន​ច្រើន​កុះករ​។

នៅក្នុង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣​នេះ បានបញ្ជាក់​ទៀតថា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ១៨និង០០​យប់ រហូតដល់​ចប់​ពិធី នៅតាម​ទីតាំង​មួយចំនួន​ដូចខាងក្រោម​៖ ១) សួនច្បារ​មុខ​វត្ត​បទុម​វ​តី ស្ថិតនៅក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។ ២) សួនច្បារ​ព្រះ​នាង​ប្រាជ្ញា​បារមី ស្ថិតនៅក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។ ៣) ទីលាន​ប្រជាធិបតេយ្យ ក្បែរ​ស្ពាន​អាកាស​ឫស្សីកែវ ស្ថិតនៅក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សី​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម