Connect with us

ព័ត៌មានអន្ដរជាតិ

អូស្ត្រាលីពិន័យបុរសម្នាក់ ដែលនាំពស់ជិះក្ដារស្គីលើទឹក

បានផុស

នៅ

បុរសម្នាក់បានយកសត្វចិញ្ចឹមរបស់ខ្លួនដែលជាពស់ថ្លាន់ពូជ Carpet ទៅជិះក្ដារស្គីទឹកនៅឆ្នេរសមុទ្រ Gold Coast នៃប្រទេសអូស្ត្រាលី ដោយដាក់ឲ្យរុំក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមច្បាប់គាត់អាចចិញ្ចឹមសត្វពស់បាន ប៉ុន្តែគាត់មិនអាចយកវាចេញពីអាសយដ្ឋានដែលបានចុះបញ្ជីរួចហើយទេ កុំថាឡើយយកមកលេងទឹកនៅទីសាធារណៈ ។

នាយកដ្ឋានបរិស្ថាន និងវិទ្យាសាស្ត្ររបស់ Queensland បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដើម្បីយកសត្វទៅទីសាធារណៈ គេត្រូវសុំការអនុញ្ញាតជាមុនសិន ។ ច្បាស់ណាស់ ពស់គឺជាសត្វដែលមានឈាមត្រជាក់ ទោះវាអាចហែលទឹកបាន ក៏វាព្យាយាមជៀសវាងទឹកដែរ ។ គេអាចរកពស់ថ្លាន់បាននៅតាមទឹកត្រជាក់ខ្លាំង ហើយពស់ដែលគួរនៅក្នុងទឹកសមុទ្រគឺមានតែពស់សមុទ្រប៉ុណ្ណោះ” ។

គួរបន្ថែមថា ពស់ថ្លាន់ពូជ Carpet គឺជាពស់គ្មានពិសដែលអាចលូតលាស់ដល់ទៅប្រវែង ៣ ម៉ែត្រឯណោះ ។ ពួកវាស៊ីសត្វបក្សី ល្មូន និងសត្វតូចៗជាអាហារ ដោយរឹតអាហារឲ្យដាច់ខ្យល់ស្លាប់ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ thaipbsworld

ចុចអាន៖ ហ្វេនភ្ញាក់ផ្អើល ក្រោយ Ploy បង្អួតរូបភាពកាន់ស្និទ្ធជាមួយពស់ដូចសត្វចិញ្ចឹម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម