Connect with us

ព័ត៌មានជាតិ

ក្នុងទិវាអន្តរជាតិក្មេងស្រី ក្រសួងកិច្ចការនារី និងដៃគូរៀបចំកម្មវិធីរត់ ដើម្បីក្មេងស្រីនៅកោះពេជ្រ ខែក្រោយនេះ

បានផុស

នៅ

ក្រសួងកិច្ចការនារី សហការជាមួយអង្គការភ្លែនអន្តរជាតិ និងក្រុមហ៊ុនកូកាកូឡា នឹងរៀបចំកម្មវិធីរត់ដើម្បីក្មេងស្រី ដើម្បីទាំងអស់គ្នា (Run for Girl Run for All) ដែលធ្វើឡើងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងកោះពេជ្រ ម៉ោង ៥៖ ៣០នាទីព្រឹក ក្រោមប្រធានបទ៖ ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីក្នុងយុគសម័យឌីជីថល។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងកិច្ចការនារីតាមបណ្តាញសង្គមនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

រូបភាពពី៖ UNICEF
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងរត់ ដើម្បីគុណតម្លៃនៃការយកចិត្តទុកដាក់លើការលើកកម្ពស់សមភាព ក្នុងការចូលរួមរបស់ក្មេងស្រី នៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំង វិស័យឌីជីថល និងភាពជាអ្នកដឹកនាំរបស់ពួកគេ។ ទន្ទឹមនោះ ក៏ចង់រំលេចពីគុណតម្លៃនៃសិទ្ធិ សក្តានុពល និងកាលានុវត្តភាពរបស់ក្មេងស្រី ក្នុងការចូលរួមក្នុងវិស័យឌីជីថល និងការធ្វសេចក្តីសម្រេច ដើម្បីធ្វើឱ្យគុណភាពជីវិតរបស់ពួកគេកាន់តែប្រសើរឡើង។

ក្នុងកម្មវិធីនេះ មិនមែនមានតែរត់ប៉ុណ្ណោះទេ ក៏មានការលេងហ្គេមយករង្វាន់ និងការផ្តល់ប្រឹក្សាសម្រាប់ការសិក្សាមុខវិជ្ជាធីជីថលសម្រាប់អ្នកចូលរួមផងដែរ។ កម្មវិធីនេះ គឺតម្រូវឱ្យមានការចុះឈ្មោះទុកជាមុន ហើយសំបុត្រផ្តល់ជូនឥតគិតប្រាក់សម្រាប់តែ ២០០នាក់ដំបូងប៉ុណ្ណោះ ហើយផុតកំណត់ចុះឈ្មោះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣។ កម្មវិធីនេះ គឺធ្វើនៅទីក្រុងកោះពេជ្រ រត់ចម្ងាយ៥គីឡូម៉ែត្រ។

សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://docs.google.com/…/1FAIpQLSejZ1XhjJpKz0…/viewform

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម