Connect with us

ព័ត៌មានអន្ដរជាតិ

មហាសន្និបាត​​ UN ថ្ងៃទី១៖ មេដឹកនាំពិភពលោក ចេញការព្រមានខ្លាំងៗ

បានផុស

នៅ

មេដឹកនាំពិភពលោក បានជួបជុំគ្នានៅទីក្រុងញូវយ៉ក សម្រាប់ជំនួបធំបំផុតនៃអ្នកធ្វើការសម្រេចចិត្តជាសកល ចាប់តាំងពីវិបត្តិជំងឺរាតត្បាតកូវីដ១៩។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងមកពីប្រទេសជាសមាជិកទាំង១៩៣ បានចូលរួមសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA)។

ខាងក្រោមនេះគឺជាអ្វីដែលបានកើតឡើងនៅថ្ងៃដំបូង នៃកិច្ចពិភាក្សារបស់ UNGA៖

លោក Zelensky និង Biden ជំរុញមេដឹកនាំពិភពលោក កុំបោះបង់ការតាំងចិត្តប្រឆាំងរុស្ស៊ី

ក្នុងការបង្ហាញខ្លួនដោយផ្ទាល់លើកដំបូង នៅឯមហាសន្និបាតចាប់តាំងពីប្រទេសត្រូវរុស្ស៊ីវាយលុក លោក Volodymyr Zelensky បានព្រមានថា រុស្ស៊ី កំពុងព្យាយាមប្រែក្លាយអ៊ុយក្រែនទៅជាអាវុធប្រឆាំងនឹងពិភពលោក។

លោក Zelensky (រូបថត៖ New York Times)

ប្រធានាធិបតីអ៊ុយក្រែន ព្រមានទៀតថា រុស្ស៊ី កំពុងប្រើប្រាស់ការផ្គត់ផ្គង់ស្បៀងអាហារនិងថាមពល ជាអាវុធហើយលទ្ធផល​ ពិភពលោកទាំងមូល នឹងត្រូវរងទុក្ខ។

ការ​ថ្លែង​របស់​លោក Zelensky គឺស្របគ្នាទៅនឹង​ការ​លើក​ឡើង​របស់​ប្រធានាធិបតី​អាមេរិក Joe Biden ដែល​បាន​ជំរុញ​ដល់​មេដឹកនាំ​ពិភពលោក​ ឲ្យ​រក្សា​ជំហរ​រឹងមាំ​ ​គាំទ្រ​អ៊ុយក្រែន។

លោក Biden និយាយទៅកាន់មហាសន្និបាតថា “រុស្ស៊ីជឿថាពិភពលោកនឹងកាន់តែនឿយហត់ ហើយអនុញ្ញាតឲ្យខ្លួនធ្វើបាបអ៊ុយក្រែន។ បើ​យើង​អនុញ្ញាតឲ្យ​អ៊ុយ​ក្រែ​នដួល តើ​ឯករាជ្យ​របស់​ជាតិ​មួយ​ មាន​សុវត្ថិភាពដែរឬទេ? ចម្លើយគឺទេ”។

លោក Biden និយាយថា សហរដ្ឋអាមេរិក ចង់កាត់បន្ថយហានិភ័យ ជាជាងបែកបាក់ ជាមួយចិន

ក្រោយពេលរៀបរាប់អំពីសម្ព័ន្ធភាពនិងភាពជាដៃគូដែលសហរដ្ឋអាមេរិក បានជំរុញនៅជុំវិញពិភពលោក រួមទាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរនោះ លោក Biden បានសង្កត់ធ្ងន់ថា ពួកគេមិនមែននិយាយអំពីការគ្រប់គ្រងប្រទេសណាមួយទេ។ សហរដ្ឋ​អាមេរិក​កំពុង​ព្យាយាម គ្រប់គ្រង​ការ​ប្រកួត​ប្រជែង​ដោយទំនួលខុស​ត្រូវរវាង​ប្រទេស​ទាំង​ពីរ ដូច្នេះ​វា​មិន​ឈាន​ដល់​ជម្លោះ​ឡើយ។

លោក​ Joe Biden (រូបថត៖ សេតវិមាន)

លោក​​ប្រាប់​អង្គប្រជុំ​ថា “​ខ្ញុំ​បាន​និយាយ​ថា ​យើងកាត់បន្ថយ​ហានិភ័យ មិន​មែន​បំបែកបំបាក់​ជាមួយ​ចិន​ទេ។ យើងនឹងប្រឆាំងរាល់ការឈ្លានពាននិងការបំភិតបំភ័យ ដើម្បីការពារច្បាប់ ចាប់ពីសេរីភាពនៃការធ្វើនាវាចរណ៍ រហូតដល់ការហោះហើរ និងរហូតដល់កម្រិតសេដ្ឋកិច្ចមួយ ដែលជួយការពារសន្តិសុខ និងវិបុលភាពអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ​ប៉ុន្តែយើងក៏ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការរួមគ្នាជាមួយប្រទេសចិន លើបញ្ហានានាដែលជាផលប្រយោជន៍រួមផងដែរ”។

លោក Biden សង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោន ចាំបាច់ត្រូវសហការគ្នាលើបញ្ហាអាកាសធាតុ។ រលកកម្តៅ អគ្គិភ័យ គ្រោះរាំងស្ងួត និងទឹកជំនន់នៅទូទាំងពិភពលោក បានផ្តល់នូវទិដ្ឋភាពនៃរឿងបន្ទាន់ ដែលចូលមកដល់ ប្រសិនបើយើងនៅតែ មិនកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល ហើយមិនចាប់ផ្តើមការពារអាកាសធាតុពិភពលោក។

ប្រមុខ UN ព្រមានថា ពិភពលោកកំពុងគ្មានស្ថិរភាព

លោក Antonio Guterres បានព្រមានខ្លាំងៗ ដល់មេដឹកនាំពិភពលោក ដូចជាការគំរាមកំហែងនិងការបរាជ័យជាសកល ក្នុងកិច្ចសហប្រតិបត្តិការលើដំណោះស្រាយនានា។

លោក Antonio Guterres (រូបថត៖ T24)

អគ្គលេខាធិការ UN និយាយថា ពិភពលោកកំពុងគ្មានស្ថិរភាព។ ភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើង បញ្ហាប្រឈមជាសកលកំពុងកើនឡើង។ ហើយយើងហាក់ដូចជាមិនអាចរួមគ្នាដើម្បីឆ្លើយតបបានឡើយ។

អាទិភាពកំពូលសម្រាប់លោក Guterres គឺជា ផែនការសង្គ្រោះ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។

គោលដៅនេះ​ត្រូវ​បាន​កំណត់​ក្នុង​ឆ្នាំ២០១៥ និង​គ្រប​ដណ្តប់​លើ​វិស័យ​នានាដូច​ជា ភាព​អត់​ឃ្លាន ភាព​ក្រីក្រ សមភាព​យេនឌ័រ និង​អាកាសធាតុជាដើម។ ប៉ុន្តែរបាយការណ៍របស់ UN នាពេលថ្មីៗនេះបាននិយាយថា មានតែ១៥%ប៉ុណ្ណោះនៃគោលដៅជាក់លាក់ចំនួន ១៤០ ដែលកំពុងដំណើរការ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ ABC

ចុចអាន៖ សម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំនេះនឹងលើកយករបៀបវារៈចំនួន ៤

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម