Connect with us

ជីវិតកម្សាន្ដ

តារាកំប្លែនជនជាតិបារាំង នាយ យ៉ាន ទទួលបានឱកាសកំប្លែងជាថ្មី

បានផុស

នៅ

ទី​បំផុត​តារា​កំប្លែង​ជនជាតិ​បារាំង នាយ យ៉ាន បាន​ឱកាស​ចូល​លេង​កំប្លែង​ជា​ថ្មី​​ឡើង​វិញ​ហើយ​បន្ទាប់​ ពី​បាត់​វត្ត​មាន​​មួយ​រយៈ​ធំ​កន្លង​មក​នេះ។ នាយ យ៉ាន កាល​ពី​ថ្មី​ៗ​បាន​ផ្ទុះ​ព័ត៌មាន​យ៉ាង​ភ្ញាក់​ផ្អើល​ក្រោយ គេ​ឃើញ​នាយ​ដើរ​តាម​ផ្លូវ​និង​ញ៉ាំ​អាហារ​នៅ​លើ​ចិញ្ចើម​ផ្លូវ​គួរ​អាណិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​មាន​ដំណឹង​​បែប​នេះ​ភ្លាម​ៗ​នោះ ​គឺ​មាន​មហាជន និង​អ្នក​គាំទ្រ​បាន​ចេញ​មក​ទទូច​ស្នើ​ឱ្យ​នាយ ពែក​ មី ជួយ​យឹតយោង​នាយ យ៉ាន សារ​ជា​​ថ្មី​ផង។ ប៉ុន្តែ​កាល​នោះ​សាមី​ខ្លួន​នាយ យ៉ាន ក៏​បាន​ចេញ​មក​ឆ្លើយ​តប​ជុំ វិញ​ព័ត៌មាន​ដែល​ផ្សាយ​ពី​ជីវិត​លោក​បង​ផង​ដែរ។

ដោយ​ឡែក​ក្រោយ​មាន​ការ​ចែក​រំលែក​ព័ត៌មាន​នឹង​ដោយ​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​ចង់​ឃើញ​នាយ​យ៉ាន​ចូល លេង​កំប្លែង​​ដើម្បី​បង្ក​​បរិយាកាស​សប្បាយ​រីករាយ​ជូន​អ្នក ទស្សនា​វិញ​ស្រាប់​តែ​មុន​នេះ​​មាន​ដំណឹង​ថា យ៉ាន ត្រូវ​បាន​កន្លែង​ចាស់​ផ្តល់​ឱកាស​កំប្លែង​ឡើង​វិញ។ យោង​តាម​ការ​បង្ហោះ​របស់ ពូ ណម បាន​បញ្ជាក់​ថា“ស្វាគមន៍​ការ​វិល​មក​វិញ​បង នាយ យ៉ាន ជួប​គ្នា​ឆា​ប់​ៗនេះ​នៅ My TV“។

គេ​នៅ​ចាំ​ច្បាស់​​ថា​នាយ យ៉ាន គឺ​​ជា​ជនជាតិ​បរទេស​ម្នាក់​គត់​​បា​ន​ចូលរួម​សម្ដែង​ក្នុង​ក្រុម​កំប្លែង​នាយ​ពែក មី មាន​ឈ្មោះ​ល្បី​ខ្លាំង​នៅ​អំឡុង​ឆ្នាំ២០០៩​ តែ​ក្រោយ មក​លោក​ក៏​បាន​ឃ្លាត​ឆ្ងាយ​ពី​ក្រុម​កំប្លែង​របស់​នាយ ពែក មី ដោយ​ឮ​ថា​លោក​បាន​មក​បម្រើការ​នៅ​ក្នុង​អង្គ ភាព​សារព័ត៌មាន​មួយ​ទទួល​ប្រាក់​ខែ​ច្រើន។

ប៉ុន្តែ​រឿង​ដែល​គេ​ចាប់​អារម្មណ៍​កាល​ពី​​ថ្មី​ៗ​នេះ នាយ យ៉ាន ត្រូវ​បាន​គេ​ឃើញ​ស្លៀក​ខោ​ចែវ​អង្គុយ​ញ៉ាំ​បាយ​នៅ​តូប​​លក់​អាហារ​តូច​មួយ​​តាម​ចិញ្ចើម​ផ្លូវ​ហើយ​ដើរ​ឆ្លង​ផ្លូវ​ទៅ​កន្លែង​ស្នាក់​​នៅ​វិញ​យ៉ាង​កម្សត់។ រូបភាព​នេះ ត្រូវ​បាន​គេ​ចែកចាយ​បន្ដ​គ្នា​ឡើង​ព្រោង​ព្រាត​តាម​បណ្ដាញ​សង្គម​ហ្វេស​​ប៊ុក និង​តិកតុក៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

ប្រធានក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់ពលរដ្ឋ ចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

ថៃ ខ្នះខ្នែងរកលុយជាង ៩២០ លានដុល្លារទិញជីចែកឲ្យកសិករខ្សត់ខ្សោយ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម