Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកចិញ្ចឹមបង្គានៅ វៀតណាម ត្រូវគេបាញ់សម្លាប់ ព្រោះមិនព្រមសងប្រាក់ជាង ៦០ ដុល្លារ

បានផុស

នៅ

ប៉ូលិសក្នុងខេត្ត Ca Mau ដែលមានទីតាំងនៅតំបន់ដីសណ្តទន្លេមេគង្គប្រទេស វៀតណាម កំពុងស៊ើបអង្កេតករណីឃាតកម្មលើបុរសម្នាក់ដែលត្រូវគេបាញ់ចំដើមទ្រូង បន្ទាប់ពីឈ្លោះគ្នារឿងបំណុល ៦១.៤០ ដុល្លារ ។

Nguyen Van Duong
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបទ្ទវហេតុ​នេះ​បាន​កើត​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ទី១៨ ខែកញ្ញា ​នៅ​ស្រុក Nam Can ដោយបុរសឈ្មោះ Nguyen Van Duong អាយុ ២៩ ជាឃាតក ។

នៅ​ម៉ោង​ប្រហែល​ ៦ ​ល្ងាច​ Duong បានចេញទូកទៅរកជនរងគ្រោះឈ្មោះ N.M.P ដែលកំពុងមើលថែបង្គាចិញ្ចឹមក្នុងចម្ការ ដើម្បីទារបំណុលរហូតបង្កទៅជាជម្លោះ ។ Duong ខឹងពេកក៏ទាញកាំភ្លើងកែច្នៃបាញ់កូនបំណុលកណ្ដាលដើមទ្រូង ហើយរត់ទៅសមុទ្រក្បែរនោះ ។

រូបតំណាង

៣ ម៉ោងក្រោយ Duong បានបោះកាំភ្លើងចោលទៅក្នុងទឹកសមុទ្រ និងប្រគល់ខ្លួនឲ្យប៉ូលិសដោយខ្លួនឯង ។ ទន្ទឹមនេះ Duong បានការពារខ្លួនថា មកពីកូនបំណុលចង់ទាញដំបងមកវាយគាត់ ទើបបាញ់តែម្ដង ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Tuoitrenews

ចុចអាន៖ ត្រឹម៩ខែក្នុងឆ្នាំ២០២៣ អាមេរិក មានការបាញ់ប្រហារទ្រង់ទ្រាយធំ ជាង៥០០លើក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម