Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត ប៉ូឡូញ សម្រេចចិត្ត ឈប់ជួយអាវុធដល់អ៊ុយក្រែន ក្រោយលោក ហ្សេលេនស្គី និយាយដៀមដាម 

បានផុស

នៅ

ប្រទេសប៉ូឡូញ នឹងលែងផ្តល់អាវុធដល់យោធាអ៊ុយក្រែនទៀតហើយ ដោយរដ្ឋាភិបាលទីក្រុង វ៉ាសូវី នឹងងាកមកផ្តោតសំខាន់លើសន្តិសុខរបស់ខ្លួនវិញ។ នេះបើតាមការបញ្ជាក់ពីលោកនាយករដ្ឋមន្ត្រី Mateusz Morawiecki នៅថ្ងៃព្រហស្បតិ៍ទី២១ខែកញ្ញា។

លោក Mateusz Morawiecki (រូបថត៖ PAP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីមានជម្លោះការទូត ជុំវិញការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសប៉ូឡូញ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់ទីផ្សារក្នុងស្រុក។

លោក Morawiecki បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋាភិបាលរបស់លោក នឹងបញ្ឈប់ការនាំចេញសព្វាវុធ ទោះខ្លួនផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់អ៊ុយក្រែន អស់រយៈពេលជាងមួយឆ្នាំមកហើយក៏ដោយ។

លោកនិយាយថា “យើងលែងបញ្ជូនសព្វាវុធទៅអ៊ុយក្រែនទៀតហើយ ពីព្រោះឥឡូវនេះ យើងត្រូវបំពាក់អាវុធទំនើបៗដល់ខ្លួនឯងវិញ”។ ក្រោយមក លោកក៏បានព្រមានដែរថា អាចនឹងមានការដាក់បម្រាមពាណិជ្ជកម្មបន្ថែមទៀត លើទីក្រុងកៀវ។

ការអត្ថាធិប្បាយនេះ ធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ហាក់ដៀមដាមប្រទេសប៉ូឡូញ ក្នុងអំឡុងសុន្ទរកថាមួយនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិកាលពីដើមសប្តាហ៍ ដោយនិយាយថា “ប្រទេសមួយចំនួននៅអឺរ៉ុប កំពុងលេងល្ខោននយោបាយអំពីសាមគ្គីភាព និងកំពុងបង្កភាពរន្ធត់សម្រាប់គ្រាប់ធញ្ញជាតិ”។

លោក ហ្សេលេនស្គី (រូបថត៖ NDTV)

ជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានឡើងកម្តៅកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ខណៈផ្លូវដឹកជញ្ជូនសមុទ្រខ្មៅសំខាន់ៗត្រូវបានបិទដោយសារតែជម្លោះជាមួយរុស្ស៊ី, គ្រាប់ធញ្ញជាតិអ៊ុយក្រែន បានហូរចូលទៅក្នុងទីផ្សារកណ្តាលនិងអឺរ៉ុប ជាហេតុបង្កផលប៉ះពាល់យ៉ាងធំធេងដល់អ្នកផលិតក្នុងស្រុក។

កាលពីដើមខែនេះ ទីក្រុងព្រុចសែល បានដកបម្រាមនាំ​ចូល​ផលិតផល​កសិកម្ម​អ៊ុយក្រែន បន្ទាប់ពីទីក្រុងកៀវ សន្យាថា នឹងព្យាយាមរឹតបន្តឹងគ្រប់គ្រងលើការនាំចេញកសិផលរបស់ខ្លួន។ យ៉ាងណាក៏ដោយ ប្រទេសប៉ូឡូញ ហុងគ្រី ស្លូវ៉ាគី និងរូម៉ានី បដិសេធធ្វើតាមការដឹកនាំរបស់ EU។

ជាការឆ្លើយតប ទីក្រុងកៀវ បានដាក់ពាក្យប្តឹងប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី នៅអង្គការពាណិជ្ជកម្មពិភពលោក ដោយលោក Taras Kachka តំណាងពាណិជ្ជកម្មរបស់ប្រទេសអ៊ុយក្រែនបានហៅសកម្មភាពរបស់ពួកគេថា ខុសច្បាប់។ លោក Kachka ក៏សន្យាដែរថា អ៊ុយក្រែននឹងដាក់ទណ្ឌកម្មលើខ្ទឹមបារាំង ប៉េងប៉ោះ ស្ពៃក្តោប និងផ្លែប៉ោមរបស់ប៉ូឡូញ នៅប៉ុន្មានថ្ងៃខាងមុខនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ប៉ូឡូញ គំរាមឈប់គាំទ្រអ៊ុយក្រែន ក្នុងសង្គ្រាមជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម