Connect with us

ជីវិតកម្សាន្ដ

ពេជ្រ វត្តីសារ៉ាវឌ្ឍី សម្ញែង ៤ ប្លង់ ធ្វើឲ្យអ្នកគាំទ្រឃើញហើយក្តៅខ្លួនគ្រប់គ្នា

បានផុស

នៅ

ម្ចាស់​មកុដ Miss Grand Cambodia ២០២២ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ខណៈ​ទីផ្សារ​កាន់​តែ​មាន សន្ទុះ​គាំទ្រ ​ស្រាប់​តែ​មុន​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​គ្រប់គ្នា បន្ទាប់​ពី​នាង​បាន​បង្ហោះ​នូវរូប ភាព ៤ សន្លឹក​ សម្ញែង​សាច់ខ្ចី​ សិចស៊ី​ ដ៏រឡូន​លើ​បណ្តាញសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​កត់​សម្គាល់​នេះ ពុំ​មែន​ទើប​ជា​លើក​ទី ១ ទេ​ដែល​ម្ចាស់​មកុដ Miss Grand Cambodia ២០២២ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បាន​ធ្វើ​ឲ្យ​អ្នកគាំ​ទ្រ​មាន​ការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​គ្រប់គ្នា​ទេ ខណៈ​តារាស្រី​រូបនេះ កន្លង​មកតែងតែ​បង្ហោះ​នូវរូបភាព​ជាច្រើន​សន្លឹក​សម្ញែង​សាច់​សខ្ចី​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ បង្អូត​ភ្នែក​មហាជន​ដោយ​មិន​ខ្វល់​ការរិះគន់។

តួយ៉ាង​ បើ​យើង​សង្កេត​នៅ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ថ្មី​ៗ​នេះ​ នាង​បាន​បង្ហោះ​ភ្ជាប់​រូបភាព​សិច​ស៊ី​ចំនួន ៤ សន្លឹក​ ក្បែរ​អាងហែល​ទឹកឲ្យ​មហាជន និង​អ្នក​គាំទ្រ​បាន​ឃើញ​ផងដែរ​ខណៈ ការបង្ហោះនោះ​ក៏​មា​​នការ​សរសើរ និង​រិះគន់ខ្លះៗ​ផង​ដែរ។

ការបង្ហាញ​ខ្លួន​សម្ញែង​រូប​សម្រស់​របស់​កញ្ញា វត្តីសារ៉ាវឌ្ឍី កន្លង​មក​បាន​ធ្វើ​ឲ្យទស្សនិកជន​មួយ​ចំនួន​ចាប់អារម្ម​ណ៍​ទៅ​លើរូបរាង​​ដ៏​ស្រស់ ស្រឡូន​របស់​នាង​ថែមទៀត។

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បាន​សរសេរ​ខ្លឹមសារ​ភ្ជាប់​រូប​ភាព​នេះ​ថា «រាល់ថ្ងៃ​មិន​ចង់​ក្រកួត​ប្រជែង​ជាមួយអ្នក​ណាទេ​ គ្រាន់តែ​ចង់​ក្រកួតប្រជែង​ជាមួយរូប Edit ខ្លួន​ឯង​ឲ្យ​ឈ្នះ​សិន។Editល្មម​មើល​ថា​មិន​កើត​ទេ​សុខចិត្ត​មិនផុស។ក្នុង​នោះ​ នាង​ក៏បាន​ឆ្លើយតប​ខមមិន​ដែរថា​ បើក្តៅ​ស្អុះ​ហែល​ក្នុងអាងទឹកបាន»។

គួររម្លឹកថា កន្លងមកកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជា​បវរកញ្ញ​តំណាង​កម្ពុជា​ក្នុងការចេញ​ទៅ​ប្រកួត​លើឆាកអន្តរជាតិ​នាអំឡុង​ខែ​តុលា ចុង​ឆ្នាំ២០២២។ យ៉ាង​ណា​មិញ​ទោះ​បី​ នាង​មិនអាច​ឆ្លងចូល​ទៅក្នុងTop5 ក្នុង​ការ​ប្រកួតវគ្គ​ផ្តាច់ព្រ័ត្រ MGI 2022 នៅ​ឯប្រទេសឥណ្ឌូនេស៊ី ពិត​មែនតែ​បរវកញ្ញា​រូបនេះ​រក្សា​បាន​ការ​គាំទ្រ និង​លើកទឹកចិត្ត​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា​គ្រប់រូប។

ជា​ការ​ពិត​កញ្ញា សារ៉ាវឌ្ឍី បន្ទាប់​ពី​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​មួយរយៈ​មកនេះ គឺគេ​សង្កេត​ឃើញថា ទាំង​ប្រជាប្រិយភាព និង​សន្ទុះ​នៃការគាំទ្រ​ហាក់ហក់​ឡើង​មិនចាញ់​តារាឯទៀតនោះឡើយ។ មិនតែ​ប៉ុណ្ណោះ​រូបសម្ផស្ស​របស់​នាង​ក៏​ជា​លទ្ធភាព​ក្នុង​ការ​ទាក់ទាញ​បុរស​ៗ​ឲ្យលង់ស្នេហ៍​ទៀតផង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៤ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម