Connect with us

ព័ត៌មានជាតិ

លោក ឈុំ សុជាតិ បែងចែកការទទួលខុសត្រូវដល់ក្រុមអ្នកនាំពាក្យក្រសួងការពារជាតិ

បានផុស

នៅ

ក្នុងនាមជាប្រធានអ្នកនាំពាក្យក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត បានសម្រេចបែងចែកភារកិច្ច និងការទទួលខុសត្រូវដល់អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ។ ក្នុងនោះ លោក ចាប វ៉ាន្នី ជាអ្នករៀបចំព័ត៌មានពាក់ព័ន្ធនឹងកងយោធពលខេមរភូមិន្ទ និងលោក ហេង វុទ្ធី ត្រូវទំនាក់ទំនងជាមួយបណ្ដាញសារព័ត៌មានជាតិ-អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំបែងចែកភារកិច្ច របៀបរបបការងារ និងការទទួលខុសត្រូវដល់ក្រុមអ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានអ្នកនាំពាក្យក្រសួងការពារជាតិ ត្រូវទទួលបន្ទុកដឹកនាំកិច្ចការរួមរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំរបស់ក្រសួងការពារជាតិ សម្របសម្រួលព័ត៌មានផ្ទាល់ជាមួយក្រសួងការពារជាតិ និងបណ្ដាញសារព័ត៌ជាតិ-អន្តរជាតិ។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ ក៏បានប្រគល់ភារកិច្ចឱ្យឧត្តមសេនីយ៍ឯក ចាប វ៉ាន្នី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានអ្នកនាំពាក្យក្រសួងការពារជាតិ ត្រូវទទួលបន្ទុកចូលរួមកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែរបស់ក្រសួងការពារ ហើយធ្វើរបាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំឱ្យប្រធានក្រុមអ្នកនាំពាក្យ។ ក្នុងនោះ ឧត្តមសេនីយ៍ ចាប វ៉ាន្នី ត្រូវ រៀបចំសេចក្តីបំភ្លឺ សេចក្តីប្រកាសព័ត៌មាន សេចក្ដីថ្លែងការណ៍ និងការផ្សព្វផ្សាយផ្សេងៗទៀតអំពីព័ត៌មានពាក់ព័ន្ធនឹងកងយោធពលខេមរភូមិន្ទ។

ចំណែក ឧត្តមសេនីយ៍ឯក ហេង វុទ្ធី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ជាសមាជិកអ្នកនាំពាក្យក្រសួងការពារជាតិ ត្រូវទទួលខុសត្រូវលើការទំនាក់ទំនងជាមួយបណ្ដាញសារព័ត៌មានជាតិ-អន្តរជាតិ និងប្រមូលចងក្រងព័ត៌មានពីគ្រប់ស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ។ បន្ថែមពីនេះ លោក ហេង វុទ្ធី សហការសម្របសម្រួលអ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក ជើងទឹក ជើងអាកាស បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ឋាការដ្ឋានអង្គរក្ស ព្រមទាំងរាយការណ៍ព័ត៌មានប្រចាំថ្ងៃជូនប្រធានអ្នកនាំពាក្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម