Connect with us

ព័ត៌មានជាតិ

លោក ស សុខា៖ ជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ ទៅរដ្ឋបាលក្រុងស្រុកខណ្ឌ

បានផុស

នៅ

ផ្អែកតាមលទ្ធផលវាយតម្លៃ បានបង្ហាញថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិមជ្ឈការ ទៅឱ្យរដ្ឋបាលក្រុង-ស្រុក ក្នុងខេត្តបាត់ដំបង បានទទួលលទ្ធផលជាវិជ្ជមាន និងមានលក្ខណៈល្អប្រសើរជាងការផ្ទេរមុខងារ តាមបែបវិសហមជ្ឈការ ដែលត្រឹមតែធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌផ្សេងទៀត។ នេះជាការបញ្ជាក់របស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ ទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី ស សុខា សង្កត់ធ្ងន់ថា ផ្អែកលើមូលដ្ឋានខាងលើនេះ ទើបរាជរដ្ឋាភិបាលក្រោមមាគ៌ាដឹរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានសម្រេចពង្រីកការប្រគល់មុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា តាមទិដ្ឋភាពដូចដែលបានអនុវត្តនៅតាមរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តបាត់ដំបង ឱ្យទៅអនុវត្តនៅតាមរដ្ឋបាលក្រុង ស្រុ​ក ខណ្ឌ ទូទាំងប្រទេស។ តាមអនុក្រឹត្យ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ គឺការផ្ទេរមុខងារក្នុងវិស័យនេះផ្ដោតលើការប្រគល់មុខងារចំនួន៣ រួមមាន មុខងារគ្រប់គ្រងការអប់រំកុមារតូច មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា និងមុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ។ បន្ថែមពីនេះ គឺការបន្តធ្វើប្រតិភូកម្មមុខងារគាំទ្ររដ្ឋបាលចំនួន៣ រួមមាន មុខងារគាំទ្រផ្នែករដ្ឋបាលដល់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ មុខងារគាំទ្រផ្នែករដ្ឋបាលដល់ការងារអភិវឌ្ឍយុវជន និងមុខងារគាំទ្រផ្នែករដ្ឋបាលដល់ការងារអប់រំកាយនិងកីឡា។

លោកឧបនាយករដ្ឋមន្ត្រី ពន្យល់ថា ការផ្ទេរមុខងារក្នុងវិស័យអប់រំ ទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ តាមរយៈអនុក្រឹត្យនេះ ជាការ​បែង​ចែកឡើង​វិញ​​​​ឱ្យ​បាន​ច្បាស់លាស់​តួនាទី និងការទទួលខុសត្រូវរវាង​ក្រសួងអប់រំ និង​រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ក្នុងគោលបំណងធ្វើឱ្យ​ប្រសើរ​ឡើង​​គុណភាព និងប្រសិទ្ធភាព​នៃការផ្តល់​សេវា​អប់រំ​ ដែលត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង- ស្រុក-ខណ្ឌ ស្របជាមួយគោលបំណងកំណែទម្រង់ក្នុងវិស័យអប់រំ ដែលបាននិងកំពុងអនុវត្ត​ដោយ​ក្រសួងអប់រំផងដែរ។ តែយ៉ាងណា លោក ស សុខា បញ្ជាក់ថា ក្រសួង​អប់រំ នៅតែមានតួនាទី​សំខាន់នៅ​ក្នុងការ​រៀបចំ​គោលនយោបាយជាតិ ផែនការ​យុទ្ធសាស្ត្រ​ជាតិ ការសិក្សាស្រាវជ្រាវ កម្មវិធី​សិក្សាជាតិ និយាមនិងស្តង់ដាអប្បបរមា​ ការជ្រើស​រើស និង​បណ្តុះ​បណ្តាល​គ្រូ ការគាំទ្រ​បច្ចេក​ទេស ការតាមដាន​ត្រួតពិនិត្យ និងវាយ​តម្លៃដដែល។

លោក ស សុខា បន្តថា ការផ្ទេរមុខងារក្នុងវិស័យ​អប់រំ ទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ គឺជាការផ្តល់សិទ្ធិអំណាចដល់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ចូលរួមទទួលខុសត្រូវក្នុងការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាអប់រំជូនដល់ប្រជាជននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់គណនេយ្យភាពចំពោះប្រជាពលរដ្ឋ។ លោក ថា ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង-ស្រុក-ខណ្ឌ ត្រូវមាន​គណ​នេយ្យ​ភាព​ចំពោះ​ក្រសួងអប់រំ និងចំពោះ​ប្រជា​ពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយធានាថា ការអនុវត្តមុខងារទាំងនេះ ត្រូវតែស្របតាមគោល​នយោបាយ ផែនការ​យុទ្ធ​សាស្ត្រ​ជាតិ កម្មវិធី​សិក្សាជាតិ និយាម និងស្តង់ដា ដែលបានកំណត់។

ដើម្បីសម្រេចបានភារកិច្ចនេះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញដល់រដ្ឋបាល​ក្រុង- ស្រុក-ខណ្ឌ គប្បី​រៀបចំ​​ផែនការ​សកម្ម​ភាព និងផែនការថវិកា​ប្រចាំឆ្នាំ ​គ្រប់​គ្រង​​បុគ្គលិកអប់រំ និងគ្រូបង្រៀន ការធានារក្សាសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ អនាម័យ បរិស្ថានល្អនៅតាមសាលារៀន ការគ្រប់​គ្រង ការ​ថែ​ទាំ និងការ​ជួស​ជុល​ហេដ្ឋារចនា​សម្ព័ន្ធ​សាលារៀន និងឧបករណ៍​សម្ភារនានា​ពាក់ព័ន្ធ​នឹង​សាលារៀន។ ទន្ទឹមនេះ រដ្ឋបាល​ក្រុង-ស្រុក-ខណ្ឌ ត្រូវបង្កើតកិច្ចសហការ និងការ​កៀរគរការ​ចូលរួមគាំទ្រពីសហគមន៍​​មូល​ដ្ឋាន អង្គការ​សង្គម​ស៊ីវិល និងភាគីពាក់ព័ន្ធ​នានា ដើម្បីធានាឱ្យសម្រេចបានយ៉ាងហោច​តាម​និយាម និង​ស្តង់ដា​កម្រិតអប្បបរមា​នៃការ​គ្រប់គ្រង​មុខងារអប់រំ យុវជននិងកីឡា ដែលបានផ្ទេរឱ្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម