Connect with us

កីឡា

ចិនកំពុង​ឈ្នះមេដាយមាសនាំមុខគូប្រជែងដាច់ឆ្ងាយក្នុងកីឡាអាស៊ី២០២៣

បានផុស

នៅ

គិត​ត្រឹម​រសៀល ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៣ ប្រទេស​ចិន​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​កំពុង​ឈ្នះ​មេដាយដាច់​ឆ្ងាយ​លើ​គូ​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី លើក​ទី​១៩ ឆ្នាំ​២០២២ (លើក​ឆ្នាំ​២០២៣)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្តពលិក​ចិន​បាន​ឈ្នះ​មេដាយ​សរុប​៤៧​គ្រឿង ក្នុង​នោះ មាស​៣០ ប្រាក់​១២​ និង​សំរិទ្ធ​៥។ បើ​គិត​ពី​ចំនួន​មេដាយ​មាស ចិន​កំពុង​​រក​បាន​ច្រើន​ជាង​ដៃ​ប្រជែង​ដល់​ទៅ​៦​ដង​ឯណោះ បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ចំណាត់​ថ្នាក់​លេខ​២ កូរ៉េ​ខាង​ត្បូង ទើប​ឈ្នះ​មេដាយ​មាស៥​ ប្រាក់​៧​ និង​សំរិទ្ធ​​៦​ សរុប​១៨​គ្រឿង។ ​ជប៉ុន​ឈ្នះ​មេដាយ​មាស​៣​គ្រឿង អ៊ូបេគីស្ថាន ឈ្នះ​មេដាយ​មាស​២​គ្រឿង ហុងកុងឈ្នះ​មេដាយ​មាស​២​គ្រឿង ហើយឥណ្ឌា ឆាយនីសតៃប៊ិ និង​ម៉ាកាវ ឈ្នះ​មេដាយ​មាស​ម្នាក់​១​គ្រឿង​ដូច​គ្នា។

បើ​និយាយ​ពី​ប្រទេស​តំបន់​អាស៊ាន​វិញ​មាន​៥​ប្រទេស​ដែល​មាន​ឈ្មោះ​ក្នុង​តារាង​មេដាយ​កីឡា​អាស៊ី លើក​ទី​១៩​ដែរ ក្នុង​នោះ​ឥណ្ឌូណេស៊ី ឈ្នះ​មេដាយ​ប្រាក់​១ និង​សំរិទ្ធ​៣ វៀតណាម ឈ្នះ​មេដាយ​សំរិទ្ធ​៤ ខណៈ ហ្វីលីពីន សិង្ហបុរី និង​ថៃ ឈ្នះ​មេដាយ​សំរិទ្ធ​ម្នាក់១​គ្រឿង​ដូច​គ្នា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម